បន្ទាប់ពី​ឡាន​អគ្គិសនី bZ4X! ឥឡូវ Toyota ប្រកាស​នាំចូលផ្តាច់មុខរថយន្ត Lexus ៨ម៉ូឌែល​ទៀត​មកកម្ពុជា

  • 2024-02-28 02:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បាន​ប្រកាស​នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​គឺ​ជាក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិពីក្រុមហ៊ុន Toyota Jidosha Kabushiki Kaisha (Toyota Motor Corporation) ប្រទេស​ជប៉ុន។

គួរ​រំលឹកថា កាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុន Toyota ក៏បានបង្ហើប​ឱ្យដឹងដែរថា នឹងគ្រោង​នាំយក​រថយន្ត ៤ម៉ូឌែល​ដែលមិនប៉ះពាល់បរិស្ថានចូលមកកម្ពុជា ដូចជា រថយន្តអគ្គិសនី bZ4X, រថយន្តអ៊ីដ្រូសែន Mirai, រថយន្ត Plug-in Hybrid គឺ Toyota Prius និង Corolla Cross ដែល​ជាប្រភេទ Hybrid៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី