សង្ក្រាន្តខេត្តតាកែវឆ្នាំនេះ ដឹងតែកក្រើកហើយ! អភិបាលខេត្តថា នឹង​ធ្វើធំជាងឆ្នាំមុនៗ

  • 2024-03-01 04:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែ​កៀកដល់​រដូវចូលឆ្នាំខ្មែរ ២០២៤​ខាងមុខនេះហើយ តាម​បណ្តាខេត្តនីមួយៗ កំពុងតែ​ត្រៀមផែនការ​រៀបចំ​សង្ក្រាន្តរបស់ខ្លួន​ផងដែរ។ ក្នុងនោះ ខេត្តតាកែវ ក៏នឹង​រៀបចំ​ ហើយធំជាងឆ្នាំមុនៗ​ទៀតផង។

ឯកឧត្តម អ៊ូច ភា អភិបាល​នៃគណៈអភិបាលខេត្តតាកែវ បាន​ថ្លែងក្នុងកិច្ច​ប្រជុំ​មួយកាលពីចុងខែកុម្ភៈកន្លងទៅថា នឹង​នាំយកមកនូវព្រឹត្តិការណ៍​កម្សាន្តសប្បាយៗ ធំជាង​បណ្ដាឆ្នាំមុនៗ ឆាកតន្រ្តីខ្នាតធំ ប្រកួតក្បាច់គុណបុរាណខ្មែរ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។

ឯកឧត្តម​បាន​ណែនាំ​ឱ្យ​អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ត្រូវរកទីតាំងសមស្រប​ណាមួយ បន្តរៀបចំ​ពិធីសង្រ្កាន្ត ដើម្បីទទួលទេវតាឆ្នាំថ្មី អបអរសាទរឆ្មាំថ្មី ប្រពៃណីជាតិខ្មែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ខេត្តតាកែវ