ដើរឲ្យគេ Crush ពេញពិភពលោក ចុះនារីក្នុងចិត្តសមាជិក BTS ជាមនុស្សប្រភេទណាខ្លះវិញ?
- 2024-12-26 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរឲ្យគេ Crush ពេញពិភពលោក ចុះនារីក្នុងចិត្តសមាជិក BTS ជាមនុស្សប្រភេទណាខ្លះវិញ?
ចន្លោះមិនឃើញ
សមាជិក BTS តែងត្រូវបានជ្រើសជាបុរសក្នុងក្ដីសុបិន្តរបស់អ្នកគាំទ្រជាច្រើននាក់ ផ្អែកតាមរូបរាងស្រស់សង្ហា អត្តចរិតគួរឲ្យស្រឡាញ់របស់ពួកគេម្នាក់ៗ។ ទោះបីពេលនេះ សមាជិកទាំង ៧ នៅទំនេរ ប៉ុន្តែយ៉ាងណាពួកគេក៏ត្រូវតែមានប្រភេទនារីនៅក្នុងដួងចិត្តដែរ។ ចងដឹងទេ ថាតើ BTS ស្រឡាញ់នារីបែបណា? មកដឹងដូចខាងក្រោម៖
១. RM
ចូលចិត្តនារីសិចស៊ី ឆ្លាត ពូកែ និងនារីណាដែលមានគំនិតគិតជ្រាលជ្រៅ និងពោរពេញទៅដោយទំនុកចិត្តក្នុងខ្លួន។
២. Jin
ចំណែកនារីក្នុងដួងចិត្ត Jin វិញ គឺជាអ្នកណាដែលមានចរិត គួរឲ្យស្រឡាញ់ដូចកូនឆ្កែតូចៗ និងជាអ្នកដែលពូកែធ្វើម្ហូប ចិត្តល្អ ពិសេសចេះខ្វល់ខ្វាយ មើលថែលោក។
៣. Suga
ចូលដល់សមាជិកកើតឆ្នាំ ១៩៩៣នេះវិញ ចូលចិត្តអ្នកណាដែលមានស្រឡាញ់តន្ត្រី ជាពិសេសបទភ្លេងបែប Hip-Hop។
៤. J-Hope
ប្រភេទនារីក្នុងដួងចិត្តរបស់ J-Hope គឺជានារីដែលស្រឡាញ់លោក ពូកែធ្វើម្ហូប និងចេះគិតគូរវែងឆ្ងាយ។
៥. Jimin
Jimin វិញស្រឡាញ់អ្នកណាដែល Cute ចរិតល្អ និងទាបជាងលោក។
៦. V
អ្នកដែល V តែងស្រមៃជាគូ គឺជានារីដែលចេះមើលថែលោក និងស្រឡាញ់តែលោកម្នាក់ ជាពិសេសជាអ្នកដែលពូកែធ្វើ Cute។
៧. Jungkook
នារីក្នុងដួងចិត្តកូនពៅ BTS ក៏មិនអន់ដែរ គឺលោកប្រាថ្នាចង់បានអ្នកណាដែលមានកម្ពស់យ៉ាងតិច ១៦៨សង់ទីម៉ែត្រ តែទាបជាងលោក។ ម្នាក់នោះគឺជាប្រពន្ធដ៏ល្អ ពូកែខាងធ្វើម្ហូប ឆ្លាត មានជើងស្អាត ជានារីមានចរិតល្អ ជាពិសេសជាអ្នកដែលស្រឡាញ់លោកវិញ និងពូកែច្រៀងពីរោះ៕