ក្រសួងព្យាករថា រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាព​ទូទាំងប្រទេស​នឹងឡើង​ខ្ពស់

  • 2024-03-04 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការ​ព្យាករអាកាសធាតុលើកទី២ សម្រាប់​រដូវ​ប្រាំង​ពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ​២០២៤ របស់​ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅរដូវ​ប្រាំង​ ២០២៤ សីតុណ្ហភាព​នៅទូទាំងប្រទេស​នឹងឡើង​ខ្ពស់​ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តា​ធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។

ជាមួយគ្នានេះ បរិមាណ​ទឹកភ្លៀង​នឹងទាបជាងមធ្យម​ភាគច្រើនឆ្នាំ ហើយភ្លៀង​កក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹង​បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់​ដែលកើតឡើងច្រើន។

ចំណែក​នៅដើមរដូវវស្សា ២០២៤ សីតុណ្ហភាពស្មើ ឬខ្ពស់​ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង​នឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិនសូវរាយប៉ាយ រួមជាមួយនឹង​បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន៕

អត្ថបទ៖ សំភី