អូហូ...! ម៉ាប់ឆ្វេង សុវណ្ណនាថ មានឈ្មោះប្រកួតពានភូមិភាគដែរតើ
- 2024-03-06 06:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូហូ...! ម៉ាប់ឆ្វេង សុវណ្ណនាថ មានឈ្មោះប្រកួតពានភូមិភាគដែរតើ
ចន្លោះមិនឃើញ
ពានភូមិភាគ៤ស្មើ WURKZ Special Volleyball Cup 4x4 2024 បានសម្រេចជោគជ័យគោលដៅចំនួន២កន្លែងហើយពោលគឺភូមិភាគខេត្តបាត់ដំបង និងភូមិភាគខេត្តសៀមរាប ដោយមានម្ចាស់ជ័យលាភីក្លឹបបាល់ទះបាត់ដំបង និងក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣។
កីឡាករល្បីៗបានចូលរួមច្រើនតួយ៉ាងកីឡាករសមាគមបាល់ទះក្រសួងមហាផ្ទៃ B ម៉ន សុខនាង, ប៉ូច សីហា, កែវ ស្រេងលីហួរ, មុត រ៉ាណាត់ និង ឆោម ទីណា កីឡាកររបស់ក្លឹបកងពលធំអន្តរាគមន៍លេខ៣ B ជុកសោភា ហៅឥន្ទ្រីពិឃាដឌូក, សុខ រ៉ាដូ, សំ សាមីត, សៀ កសល, ហួត សុភា, តាត ផាវីន កីឡាករស្នងការដ្ឋាននគរបាលខេត្តឧត្ដមានជ័យ អ៊ឹម ណារិទ្ធ ហៅតាក់អន្លង់វែង, សន ករុណា និង សុំ បណ្ឌិត កីឡាករស្នងការដ្ឋាននគរបាលខេត្តសៀមរាប រស់ ហ៉ាន់វ៉ា, គង់ សុខបាន, សៀកសៀក និង តុង វាសនា ជាដើម។ ដោយឃើញវត្តមានកីឡាករល្បីៗជាច្រើនបែបនេះ អ្នកគាំទ្រវិស័យកីឡាបាល់ទះបានចោទសួរថា តើពានរង្វាន់ភូមិភាគដ៏ធំមួយនេះមានវត្តមានកីឡាករល្បីល្បាញក្រៅផ្លូវការ ម៉ាប់ឆ្វេង សុវណ្ណនាថ ដែរឬទេ? បើមានតើកីឡាករទាំងពីរលេងនៅភូមិភាគណា? លេងឲ្យក្រុមណា?
បើតាមការឲ្យដឹងពី គ្រឹល ម៉ាប់ ហៅសឺវីសឥតស្រមោលម៉ាប់ឆ្វេង គឺគេលេងឲ្យក្លឹបបាល់ទះសាំហ៉ាន់នៅភូមិភាគខេត្តព្រះសីហនុ។ ម៉ាប់ឆ្វេងបានឲ្យដឹងទៀតថា ក្រុមរបស់គេមានសមាជិកសំខាន់ៗមួយចំនួនដូចជា វ៉េត សុវណ្ណនាថ ,លោកគ្រូ សោម ចំណាប់ ឌីប៉ះសេ និងរូបគេជាដើម ហើយចំពោះសមាជិកផ្សេងទៀតក្លឹបកំពុងសម្រិតសម្រាំងបន្ថែមទៀត។
គួរបញ្ជាក់ថា ការប្រកួតពាន WURKZ Special Volleyball Cup 4x4 2024 ភូមិភាគខេត្តព្រះសីហនុមាន៨ក្លឹបចូលរួមដូចជា៖
១-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
២-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
៣-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកែប
៥-ក្លឹបបាល់ទះវិទ្យាល័យចំណេះដឹងទូទៅ
៦-ក្លឹបកីឡាបាល់ទះចចកខ្មៅ
៧-ក្លឹបបាល់ទះសាំហាន់
៨-ក្លឹបបាល់ទះបុរីឈ្នះឈ្នះ
ការប្រកួតនៅភូមិភាគខេត្តព្រះសីហនុនឹងចាប់ផ្ដើមនៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ខាងមុខ៕