ដឹងពីការត្រៀមខ្លួនដណ្តើមមកុដ MGC 2024 របស់បវរកញ្ញាលេចធ្លោ លឹម ចាន់សេរីរ័ត្ន

  • 2024-03-11 06:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា លឹម ចាន់សេរីរ័ត្ន បានឡើងគ្រងតំណែងជា Miss Grand Phnom Penh 2024 ជំនួស ព្រះកាយចន្ទ បន្ទាប់ពីនាងប្រកាសសូមលាលែងតែំណែង ដោយសារមិនទទាន់មានពេលវេលាគ្រប់គ្រាន់ ព្រោះមានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញ។

ក្រោយឡើងកាន់តំណែង Miss Grand Phnom Penh 2024 មិនយូរប៉ុន្មាន សេរីរ័ត្ន ឬភាគច្រើនគេស្គាល់ថា Li Ma (ស្រមោចខ្មៅ) បានប្រាប់ឱ្យដឹងពីការត្រៀមខ្លួនចូលសមភូមិប្រកួត ដើម្បីដណ្តើមមកុដ Miss Grand Cambodia 2024។

បវរកញ្ញារូបស្រស់ លឹម ចាន់សេរីរ័ត្ន លើកឡើងថា នាងសប្បាយចិត្ត ហើយរំភើបចំពោះឱកាសដែលទទួលបាននៅពេលនេះ ទោះបីការផ្ទេរតំណែងត្រូវធ្វើឡើងភ្លាមៗក៏ដោយ។

អ្វីដែលនាងផ្តោតសំខាន់ពេលនេះ គឺការពង្រឹងសមត្ថភាព ដុះខាតចំណេះដឹង ការដើរ ក៏ដូចជាបំពេញនូវចំនុចខ្វះខាតផ្សេងៗទៀតរបស់ខ្លួនឯង ដើម្បីឱ្យក្លាយជាបេក្ខភាពលេធ្លោម្នាក់ក្នុងការប្រកួតថ្នាក់ជាតិនាពេលខាងមុខ។ បន្ថែមពីលើនោះ នាងក៏នឹងពង្រឹងលើការនិយាយស្តីឱ្យបានល្អជាងនេះផងដែរ ដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិត និងជាមុខមាតសម្រាប់ MGPP 2024 ដែលផ្តល់ឱកាសដ៏ធំនេះឱ្យនាង។

បវរកញ្ញាជើងខ្លាំងរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងជួយលើកទឹកចិត្ត និងបន្តគាំទ្រដល់រូបនាងសម្រាប់ការវិលមកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងកម្មវិធី Miss Grand Cambodia 2024 នេះ។

សូមជម្រាបថា នេះមិនមែនវេទិកាបវរកញ្ញាលើកទី១ ដែលសោភារូបស្រស់ លឹម ចាន់សេរីរ័ត្ន ចូលរួមប្រកួតនោះទេ ព្រោះបវរកញ្ញារូបស្រស់នេះធ្លាប់ឆ្លងកាត់ការប្រកួតធំៗចំនួន ២ ដងហើយ ថែមទាំងធ្លាប់ចូលដល់វគ្គ Top 10 ចុងក្រោយទៀតផង។ កម្មវិធីទាំង ២ នោះរួមមាន៖ កម្មវិធី Freshie Girl & Boyz 2015 (ជាប់ត្រឹមវគ្គជម្រុះជុំទី១) និងកម្មវិធី Miss Grand Cambodia 2015 (Top 10 ចុងក្រោយ) និងពានរង្វាន់ Best Evening Gown និងពានរង្វាន់ថតរូបស្អាត។

ដោយឡែក ឱកាសក្លាយជា Miss Grand Phnom Penh 2024 ត្រូវហ្វេនៗរំពឹងថា នាងនឹងធ្វើបានល្អ ព្រោះនាងក៏ជាជើងខ្លាំងម្នាក់ផងដែរ ថែមទាំងមាន 4B ត្រូវស្តង់ដារ Grand តែម្តង ហើយបើនិយាយពីសម្រស់ គឺនាងស្រស់ស្អាតខ្លាំងជាងប៉ុន្មានឆ្នាំមុនទៅទៀត៕

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី