បាត់បង់ទំនាក់ទំនងគ្រួសារ Ariana នៅវ័ណ្ដកសងថ្លៃប៉ះប៉ូវផ្លូវអារម្មណ៍ អតីតស្វាមីខ្ទង់លានដុល្លារ

  • 2024-03-21 07:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀងស្រីសញ្ជាតិអាមេរិក Ariana Grande និងអតីតស្វាមី Dalton Gomez បានធ្វើការលែងលះគ្នាជាផ្លូវកាលពីដើមឆ្នាំ ២០២៣ ក្រោយរៀបការជិតបីឆ្នាំ ដែលនាង Ariana ត្រូវសងជំងឺចិត្តអតីតប្ដីនាងខ្ទង់លានដុល្លារ។

ក្រោយរៀបការរួច ជីវិតអាពាហ៍ពិពាហ៍មិនសមប្រកប Ariana Grande បានដាក់ពាក្យសុំលែងលះនៅក្នុងឆ្នាំ ២០២៣ ដោយលើកឡើងពី "ភាពខុសគ្នា មិនអាចផ្សះផ្សាបាន" ។ Grande និង Gomez ដែលបានចែកផ្លូវគ្នាកាលពីដើមឆ្នាំ 2023២០២៣ ដែលទាំងពីរនៅមិនទាន់មានកូនជាមួយគ្នានៅឡើយទេ។

យ៉ាងណាមិញការបញ្ចប់អាពាហ៍ពិពាហ៍របស់ Ariana Grande និងស្វាមី Dalton Gomez នៅមិនទាន់ចប់សប់គ្រប់នោះទេ ដោយថ្មីៗនេះ មានព័ត៌មានចេញផ្សាយព្រាតអំពី ការផ្ដល់សំណងរវាង Ariana ចំនួន ១.២៥លានដុល្លារអាមេរិច ឱ្យទៅអតីតស្វាមី លោក Dalton Gomez

បន្ថែមពីលើនោះទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៤០ លានដុល្លារ បានពីការលក់ផ្ទះនៅ Los Angeles របស់ពួកគេ នឹងចែកម្នាក់ពាក់កណ្ដាល ហើយប្រាក់ ២៥,០០០ដុល្លារ អ្នកទាំងពីរត្រូវបង់ឱ្យថ្លៃ ឯកសារផ្លូវច្បាប់

ប្រភព៖ Vanguard   អត្ថបទ៖ កេរស