រំភើបណាស់! សម្តេច​ធិបតី អនុញ្ញាតឱ្យប្រើប្រាស់​បណ្តោះអាសន្ន ស្ពាន​អាកាស​មរតកតេជោ ជាន់ទី២ (ពីផ្លូវ៦០ម៉ែត្រ-ផ្លូវព្រះមុនីវង្ស) ចាប់ពីថ្ងៃទី១មេសាតទៅ

  • 2024-03-28 09:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​សម្រេច​ឱ្យ​រដ្ឋបាលរាជធានី​ភ្នំពេញ ដាក់ប្រើប្រាស់​ជាបណ្តោះអាសន្ន​នូវស្ពានអាកាស​មរតកតេជោ ជាន់ទី២ ដំណាក់កាល​ទី១ ដែលតភ្ជាប់​ចរាចរ​រវាង​មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ។ នេះបើតាមការ​ប្រកាស​របស់​រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនានេះ។

បច្ចុប្បន្ន ការសាងសង់​ស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាល​ទី១នេះ បាន​សម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹង​បញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៤។

ការបើកបណ្តោះអាសន្នឱ្យប្រើប្រាស់ស្ពាននេះ គឺដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទថ្មី