ត្រៀមចិត្តកាយសប្បាយឱ្យអស់ដៃ! «សង្ក្រាន្តវត្តភ្នំ» ធ្វើឡើង ៤ថ្ងៃ មានកម្មវិធីកម្សាន្តច្រើនណាស់
- ព្រហស្បតិ៍, 28 មីនា 2024 09:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមចិត្តកាយសប្បាយឱ្យអស់ដៃ! «សង្ក្រាន្តវត្តភ្នំ» ធ្វើឡើង ៤ថ្ងៃ មានកម្មវិធីកម្សាន្តច្រើនណាស់
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ មានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា៖ កម្មវធីទទួលទេវតាឆ្នាំថ្មី ដង្ហៃព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្រ្តីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌៕