ចូលឆ្នាំខ្មែរនេះ មន្រ្តីរាជការ ប៉ូលិស ទាហាន ទទួល​បាន​ប្រាក់ឧបត្ថម្ភប៉ុន្មានរៀល?

  • 2024-04-02 02:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ ចំនួន ៥ម៉ឺនរៀល សម្រាប់ឱកាស​ពិធីបុណ្យចូលឆ្នាំខ្មែរ និង ៥ម៉ឺនរៀលសម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ​២០២៤នេះ ដល់មន្រ្តីរាជការស៊ីវិល តុលាការ មន្រ្តីនគរបាលជាតិ មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិន​នៃកងយោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃអាជ្ញាធរសវនកម្មជាតិមន្រ្តីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ ចំពោះ​គ្រួសារ​ជនពលី និងគ្រួសារ​ជនមរណៈ ជាអតីតយុទ្ធជន​ត្រូវបានផ្តល់ជូន​ប្រាក់ឧបត្ថម្ភនេះ ចំនួន ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និង ៥ម៉ឺនរៀល ក្នុងឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ​ក្នុងមួយគ្រួសារ៕

អត្ថបទពេញនិយម
អត្ថបទថ្មី