ទៅស្រុកថ្ងៃចូលឆ្នាំ ហើយចង់ជិះឡានក្រុង Free! អ៊ីចឹងតើត្រូវទៅឡើងជិះនៅឯណា?
- 2024-04-03 02:30:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅស្រុកថ្ងៃចូលឆ្នាំ ហើយចង់ជិះឡានក្រុង Free! អ៊ីចឹងតើត្រូវទៅឡើងជិះនៅឯណា?
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងនោះ៖
១. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។
២. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ដែលមានគោលដៅ និងទីតាំងដូចខាងក្រោម៖
-ផ្លូវជាតិលេខ១ គោលដៅ ទៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងវាលស្បូវ ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។
-ផ្លូវជាតិលេខ២ គោលដៅ ទៅខេត្តកណ្តាល តាកែវ។ ទីតាំងចេញដំណើរ នៅទល់មុខព្រះវិហារយេស៊ូគ្រីស្ទ (បណ្តោយមហាវិថីវេងស្រេង មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។
-ផ្លូវជាតិលេខ៣ គោលដៅ ទៅខេត្តកំពង់ស្ពឺ កែប កំពត និងផ្លូវជាតិលេខ៤ គោលដៅទៅខេត្តកំពង់ស្ពឺ ព្រះសីហនុ។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពជើងអាកាស) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។
-ផ្លូវជាតិលេខ៥ គោលដៅទៅខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។
-ផ្លូវជាតិលេខ៦ គោលដៅទៅខេត្ត កំពង់ធំ សៀមរាប។ ទីតាំងចេញដំណើរ នៅដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។
-ផ្លូវជាតិលេខ៦,៧ គោលដៅទៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងផ្លូវជាតិលេខ៨, ១៣គោលដៅ ទៅខេត្តក្រចេះ ស្ទឹងត្រែង។ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក៕