កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ទាំង​១០រូប​​ ដែល​អាច​នឹង​ក្លាយ​ជា​ Free Agent នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​

  • 2024-04-03 11:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ៗ​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​គួរ​ឲ្យ​គត់​សម្គាល់​ ប៉ុន្តែ​យ៉ាង​ណា​កីឡាករ​ទាំង​នោះ​នៅ​តែ​អាច​ក្លាយ​ជា​ Free Agent អាច​មាន​ច្រើន​ករណី​ជា​ពិសេស​គឺ​អាច​មក​ករណី​ផ្ទាល់​របស់​ខ្លួន​កីឡាករ​ និង​មួយ​វិញ​ទៀត​អាច​មក​ពី​ខាង​ក្លឹប​ដែល​មិន​ចង់​បន្ត​កងុត្រា​។ ថ្ងៃនេះ Sabay នឹងនាំប្រិយមិត្ត​មកស្គាល់កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ទាំង​១០រូប​ ដែល​អាច​នឹង​ក្លាយ​ជា​ Free Agent នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ខណៈ​កុងត្រា​របស់​ពួក​គេ​នឹង​ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​ប្រសិន​ជា​មិន​បន្ត​កុងត្រា​ថ្មី​។

កីឡាករ​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​បញ្ជី​មួយ​នេះ​គឺ​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ដែល​មាន​តម្លៃ​ខ្លួន​១៨០លាន​អ៊ឺរ៉ូ​ដោយ​គេ​ត្រូវ​បាន​ដឹង​ថា​កីឡាករ​នេះ​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Paris Saint Germain នោះ​ទេ​ ហើយ​ខាង​ក្លឹប​បារាំង​ក៏​មិន​ធ្វើ​ការ​ទទូច​ទៀត​ដែរ​ព្រោះ​ ខ្សែប្រយុទ្ធ​នេះ​សម្រេច​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​ Real Madrid ដែល​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​គេ​។ កីឡាករ​នេះ​ជា​ខ្សែប្រយុទ្ធ​ស្នូល​របស់​ PSG ដោយ​មក​លេង​តាំង​ពី​ឆ្នាំ​២០១៨​មក​ ចូល​លេង​បាន​ ២៩៩ប្រកួត​ និង​ស៊ុត​ចូល​ ២៥១គ្រាប់​។

បន្ទាប់​មក​គឺ​ខ្សែបម្រើ​ក្លឹប​ Juventus គឺ​កីឡាករ​ Adrien Rabiot ដែល​កំពុង​មាន​តម្លៃ​៤០លាន​អ៊ឺរ៉ូ​។ កីឡាករ​នេះ​ត្រូវ​បាន​ចូល​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០១៩មក​ ដោយ​ចូល​លេង​បាន​ ២០៣ប្រកួត​ និង​ស៊ុត​ចូល​ ២១គ្រាប់​។ កីឡាករ​នេះ​ធ្លាប់​បាន​ក្លឹប​នៅ​អង់គ្លេស​ដូច​ជា​ Manchester City និង​ Manchester United ធ្លាប់​ទាក់ទង​ចង់​បាន​ ក៏​ដូច​ជា​ក្លឹប​អ៊ីតាលី​ Inter Milan ក៏​ចាប់​អារម្មណ៍​ចង់​យក​គេ​ផង​ដែរ​ ប៉ុន្តែ​មក​ទល់​នឹង​ពេល​គេ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​។

មួយ​វិញ​ទៀត​គឺ​ ខ្សែការពារ​ Mario Hermoso មាន​តម្លៃ​ខ្លួន​ ២៥លាន​អ៊ឺរ៉ូ​ ដែល​អាច​ចេញ​ពី​ Atletico Madrid ទៅ​កាន់​ Inter Milan ដោយ​ក្លឹប​កំពុង​ទាំង​ពីរ​នេះ​កំពុង​ចរចា​លើ​បញ្ហា​នេះ​។

ខាង​ក្រោម​នេះ​ជាបញ្ជីឈ្មោះ​កីឡាករ​ទាំង​១០រូបអាច​ក្លាយ​ជា​ Free Agent ដូច​បាន​រៀបរាប់ខាងលើនេះ​៖

១. Kylian Mbappe៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Paris Saint Germain មាន​តម្លៃ​ខ្លួន​ ១៨០លាន​អ៊ឺរ៉ូ​។

២. Adrien Rabiot៖ ខ្សែបម្រើ​​របស់​ក្លឹប​ Juventus មាន​តម្លៃ​ខ្លួន​ ៤០លាន​អ៊ឺរ៉ូ​។

៣. Mario Hermoso៖ ខ្សែការពារ​របស់​ក្លឹប​ Atletico Madrid មាន​តម្លៃ​ខ្លួន​ ២៥លាន​អ៊ឺរ៉ូ​។

៤. Piotr Zielinski៖ ខ្សែបម្រើ​របស់​ក្លឹប​ Napoli មាន​តម្លៃ​ខ្លួន​ ២៥លាន​អ៊ឺរ៉ូ​។

៥. Guido Rogriguez៖ ខ្សែបម្រើ​របស់​ក្លឹប​ Real Betis មាន​តម្លៃ​ខ្លួន​ ២៤លាន​អ៊ឺរ៉ូ​។

៦. Josh Brownhill៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Burnley មាន​តម្លៃ​ខ្លួន​ ១៨លាន​អ៊ឺរ៉ូ​។

៧. Rafa Silva៖ ខ្សែបម្រើ​​របស់​ក្លឹប​ Benfica មាន​តម្លៃ​ខ្លួន​ ១៨លាន​អ៊ឺរ៉ូ​។

៨. Llyod Kelly៖ ខ្សែការពារ​​របស់​ក្លឹប​ Bournemouth មាន​តម្លៃ​ខ្លួន​ ១៦លាន​អ៊ឺរ៉ូ​។

៩. Wilfred Ndidi៖ ខ្សែបម្រើ​របស់​ក្លឹប​ Leicester City មាន​តម្លៃ​ខ្លួន​ ១៦លាន​អ៊ឺរ៉ូ​។

១០. Tosin Adarabioyo៖ ខ្សែការពារ​របស់​ក្លឹប​ Fullham មាន​តម្លៃ​ខ្លួន​ ១៥លាន​អ៊ឺរ៉ូ​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី