MG បានរក្សាស្តុករថយន្តរបស់ខ្លួនដើម្បីផ្គត់ផ្គង់ជូនអតិថិជនសម្រេចបាននូវកំណត់ត្រាដ៏អស្ចារ្យជាមួយការលក់ចេញ 200 គ្រឿងក្នុងខែមីនា

  • 2024-04-05 10:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងបរិបទនៃការប្រកួតប្រជែងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ការរក្សាចំនួនស្តុករថយន្តឱ្យមានតុល្យភាពគឺអាចសម្រេចបាននូវតួលេខនៃការលក់ដ៏អស្ចារ្យ ហើយនោះគឺមិនមែនជារឿងងាយនោះទេ។

ចំណែកតួឯកដែលជម្រុញការលក់ដ៏ខ្លាំងក្លារបស់ MG នោះគឺរថយន្តប្រភេទ SUV ពីរម៉ូឌែលរបស់ខ្លួនគឺ MG ZS និង MG RX5 ដែលទទួលបានការគាំទ្រច្រើន អមនឹងយុទ្ធនាការគម្រប់ខួប100ឆ្នាំនៃម៉ាកយីហោ MG ទូទាំងពិភពលោកបូករួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងស្តុករថយន្តផងនោះ បានធ្វើឱ្យ MG បានសម្រេចការលក់រហូតដល់ 200 គ្រឿងក្នុងខែមីនាឆ្នាំ2024នេះ។

សមិទ្ធិផលនេះគឺមិនត្រឹមតែបង្ហាញពីប្រជាប្រិយភាពដែលកំពុងកើនឡើងរបស់យីហោ MG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពខ្លាំងរបស់ខ្លួនក្នុងការបំពេញតម្រូវការដល់អ្នកប្រើប្រាស់ដែលកំពុងកើនឡើងផងដែរ។ វាក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ MG ក្នុងការផ្តល់ជូននូវរថយន្តដែលមានគុណភាពល្អ និងតម្លៃសមរម្យដែលឆ្លើយតបនឹងអ្នកប្រើប្រាស់ផ្ទាល់ ហើយជាពិសេសតាមរយៈម៉ូដែលដ៏ពេញនិយមរបស់ខ្លួន។

កត្តាសំខាន់ដែលរួមចំណែកដល់ភាពជោគជ័យរបស់ MG នៅក្នុងខែមីនានេះគឺការដំណើរការលក់ដ៏ខ្លាំងក្លារបស់ម៉ូឌែល MG ZS និង MG RX5 ដែលរថយន្តទាំងនេះគឺមានភាពទាក់ទាញលើទីផ្សារ ជាមួយនឹងការរួមបញ្ចូលគ្នានៃរចនាបទដ៏លេចធ្លោ, ផាសុកភាព, មុខងារទំនើបៗ, និងតម្លៃសមរម្យ ដែលបានធ្វើឱ្យពួកគេផ្តល់នូវជម្រើសល្អដល់អតិថិជនដែលស្វែងរករថយន្តថ្មី។ សម្រាប់ម៉ូឌែល MG ZS ជារថយន្តប្រភេទ SUV ខ្នាតតូចដែលមានផ្នែកខាងក្នុងធំទូលាយនិងប្រណិត ហើយតម្លៃវិញពិតជាល្អនិងមានការប្រកួតប្រជែងខ្លាំង (តម្លៃត្រឹមតែ $26,999 សម្រាប់ម៉ូឌែលឆ្នាំ2024) ហើយសំខាន់ទៀតនោះគឺ ប្រសិទ្ធភាពនៃការស៊ីប្រេងឥន្ធនៈទាបត្រឹមតែ 5.9L/100Km ប៉ុណ្ណោះ។

លើសពីនេះ រថយន្ត MG ZS ក៏មានលក្ខណៈពិសេសលើដំណើរការម៉ាស៊ីនផងដែរ ដែលបំពាក់ដោយម៉ាស៊ីនសាំងចំណុះ1.5 ចំនួន4ស៊ីឡាំង និងប្រអប់លេខអូតូ 8 វគ្គ ហើយមុខងារទំនើបៗជាច្រើនដូចជា: កាមេរ៉ា៣៦០ដឺក្រេនិងសេនស័រ, ហ្វ្រាំងដៃអេឡិចត្រូនិច, ដំបូលលើបិទបើក Panoramic Sunroof, ទំហំឃ្លុបក្រោយធំទូលាយអាចផ្ទុកសម្ភារៈបានចំណុះ448L។ បន្ថែមទៀតនោះគឺផ្តល់ជូនការធានាគុណភាពរយៈពេល 5ឆ្នាំ ឬ 150,000Km ដែលរឹតតែពង្រឹងនូវភាពទាក់ទាញរបស់ខ្លួនឱ្យឈានមុខគេលើប្រភេទរថយន្ត SUV ខ្នាតតូចនៅកម្ពុជាទៀតផង។

ជាមួយគ្នានោះដែរ MG RX5 ក៏បានបង្កើនសំទុះនៅក្នុងផ្នែករថយន្តប្រភេទ SUV នៅកម្ពុជាផងដែរ ដោយផ្តល់ជូននូវការរចនាដ៏គួរឱ្យទាក់ទាញនៃភាពទាន់សម័យ អមដោយបច្ចេកវិទ្យាថ្មីទំនើបផ្តល់នូវផាសុកភាពខ្ពស់ និងមានតម្លៃសមរម្យចាប់ពី $36,990 ប៉ុណ្ណោះ។ ជាមួយនឹងមុខងារសុវត្ថិភាពក៏បានធ្វើឱ្យរថយន្តនេះទទួលបានការគាំទ្រខ្លាំងដែរ ហើយចំណែកប្រព័ន្ធកម្សាន្តវិញពិតជាទំនើបជាមួយរថយន្ត MG RX5 ដែលផ្តល់នូវបទពិសោធន៍នៃការបើកបរប្រកបដោយគុណភាព និងទំនុកចិត្តដែលប្រៀបដូចជាការបើករថយន្តប្រណីតដែលមានតម្លៃថ្លៃរាប់សិបម៉ឺនដូល្លារ ហើយបានធ្វើឲ្យទាក់ទាញកាន់តែខ្លាំងដល់អ្នកទិញរថយន្តថ្មីៗជាច្រើន។

ភាពជោគជ័យនៃរថយន្ត MG ZS និង MG RX5 បានបង្ហាញពីសមត្ថភាពខ្លាំងនិងរឺងមាំរបស់ MG ក្នុងការយល់ដឹងពីនិន្នាការទីផ្សារ និងបំពេញបានតាមតម្រូវការអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចំនួននៃការលក់របស់ MG បានកើនដល់ 200 គ្រឿងក្នុងមួយខែ គឺអាចកំណត់បានដោយសារកត្តាជាច្រើនរួមបញ្ចូលគ្នា រួមទាំងជម្រើសនៃម៉ាកយីហោរថយន្តថ្មីដែលអាចទុកចិត្តបាន ជាមួយភាពទាន់សម័យនៃរថយន្ត និងផ្តល់ជូនតម្លៃសមរម្យលើគ្រប់ម៉ូឌែលនៃផលិតផលរបស់ខ្លួន។ រាប់ចាប់ពីរថយន្តប្រភេទ sedans ដល់ SUVs គឺ MG បានផ្តល់ជូននូវរថយន្តដែលមិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំបូរទៅដោយលក្ខណៈពិសេសជាច្រើនដែលធ្វើឱ្យ MG អាចទាក់ទាញអតិថិជនចម្រុះជាច្រើន ព្រមទាំងក្លាយជាជម្រើសស្ថិតនៅក្នុងបេះដូងអតិថិជន ហើយជម្រុញឱ្យកំណើនការលក់របស់ខ្លួនកើនឡើងជាបន្តបន្ទាប់។

កត្តានៃភាពជោគជ័យមួយទៀតរបស់ MG គឺការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពពេញចិត្តរបស់អតិថិជនរបស់ខ្លួន ដោយផ្តោតសំខាន់លើគុណភាពទំនុកចិត្ត និងសេវាកម្មស្មោះត្រង់សម្រាប់អតិថិជន។

សមិទ្ធិផលនៃការលក់របស់ MG ចំនួន 200 គ្រឿងក្នុងខែមីនាឆ្នាំ2024នេះ គឺជាសក្ខីភាពមួយចំពោះភាពរឹងមាំនៃម៉ាកយីហោ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរលើគុណភាពរថយន្ត និងបន្ថែមការអភិវឌ្ឍន៏លើបច្ចេកវិទ្យាទំនើបៗ។ បច្ចុប្បន្ន MG បានកំពុងបន្តឆក់យកបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើន ដែលមិនត្រឹមតែកំណត់បាននូវភាពទាក់ទាញនៃរថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវភាពជោគជ័យរបស់ខ្លួននៅក្នុងវិស័យរថយន្តថ្មីផងដែរ៕

អត្ថបទថ្មី