ទៅលេងសង្ក្រាន្ត​វត្តភ្នំ មិនបាច់បារម្ភ​ថាអត់កន្លែងផ្ញើឡានម៉ូតូទេ

  • 2024-04-09 04:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ប្រកាស​ថា អាជ្ញាធរមានសមត្ថកិច្ច​នឹងរៀបចំចំណតសម្រាប់​អ្នកចូលរួម​កម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​បញ្ចៀសការកកស្ទះចរាចរ។

ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋដែលពុំមាន​ការចាំបាច់​ ពុំគួរធ្វើដំណើរឆ្លងកាត់​បរិវេណទីតាំងប្រារព្ធពិធីឡើយ ព្រោះអាច​មាន​ចរាចរណ៍​មមាញឹកខ្លាំង​ដោយសារ​មធ្យោបាយ​ធ្វើដំណើរ​របស់​អ្នក​ចូលរួម​កម្មវិធី ពោលគឺ​បញ្ចៀស​ការធ្វើដំណើរ​ឆ្លងកាត់ទីតាំងប្រារព្ធពិធី។

គួរដឹងថា ក្នុង​ពិធីសង្ក្រាន្តវត្តភ្នំ រយៈពេល ៤ថ្ងៃ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ នឹងមាន​កម្មវិធី​បែបប្រពៃណីជាតិ និងកម្សាន្ត​សប្បាយ​ជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្រ្តីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌៕

អត្ថបទ៖ សំភី

អត្ថបទថ្មី