មកស្គាល់កីឡាករទាំង៤ឈ្នះពានរង្វាន់ឯកត្តជន និងម្នាក់ឈ្នះរហូតដល់ទៅ២ពានរង្វាន់
- 2024-04-29 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាករទាំង៤ឈ្នះពានរង្វាន់ឯកត្តជន និងម្នាក់ឈ្នះរហូតដល់ទៅ២ពានរង្វាន់
ចន្លោះមិនឃើញ
ពានរង្វាន់ឯកត្តជន ជាពានត្រូវផ្ដល់ជូនកីឡាករដែលមានសមត្ថភាពនិងកីឡាករឆ្នើមក្នុងព្រឹត្តិការណ៍ ចាប់តាំងពីផ្ដើមប្រកួតដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាការប្រកួតពាន៤ស្មើវគ្គផ្ដាច់ព្រ័ត្រដ៏កក្រើកនៅរាជធានីភ្នំពេញ Wurkz Special Volleyball Cup 4x4 ឆ្នាំ២០២៤ ក៏បានបញ្ចប់ដោយជោគជ័យទៅហើយដែរ ហើយក្នុងនោះកម្មវិធីបានរកឃើញកីឡាករ៤រូបដែលឈ្នះពាន៥ផ្សេងៗ។
កីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនមុនគេគឺស្មាត់ស្ដាំដ៏ឆ្នើម សឿន ហេង មកពីសមាគមបាល់ទះវិសាខា A។ ហេង ទទួលបានរង្វាន់ឯកត្តជន "កីឡាករវាយសេវាល្អជាងគេបំផុត-The Best Sever"។
កីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនទី២គឺកីឡាករ មឿន ម៉េងឡាយ មកពីសមាគមបាល់ទះក្រសួងមហាផ្ទៃ A។ ម៉េងឡាយ ទទួលបានរង្វាន់ឯកត្តជន "កីឡាករធ្វើរនាំងល្អជាងគេបំផុត-The Best Blocker"។
កីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនទី៣គឺកីឡាករ សួន ចាន់ណារ៉ូ មកពីសមាគមបាល់ទះវិសាខា A។ ចាន់ណារ៉ូ ទទួលបានរង្វាន់ឯកត្តជន "កីឡាករប៉ះសេល្អជាងគេបំផុត-The Best Setter"។
កីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនទី៤គឺកីឡាករ គួន ម៉ុម មកពីសមាគមបាល់ទះវិសាខា A។ ម៉ុម ទទួលបានរង្វាន់ឯកត្តជន "ស្មាត់ល្អជាងគេបំផុត-The Best Spiker"។
កីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនទី៥គឺកីឡាករ គួន ម៉ុម មកពីសមាគមបាល់ទះវិសាខា A។ ម៉ុម ទទួលបានរង្វាន់ឯកត្តជន "កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍-The Most Valuable Player"។
គួរបញ្ជាក់ដែរថា ពានរង្វាន់ឯកត្តជនទាំង៥នេះ ត្រូវបានក្រុមហ៊ុន Wurkz និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ផ្ដល់ជូននៅតម្លៃក្នុងមួយពានរង្វាន់មានទឹកប្រាក់ ១ លានរៀល៕