ពិតជាខែដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន MG Cambodia ជាមួយការលក់ចេញជិត 150គ្រឿង ក្នុង ខែមេសា

  • 2024-05-04 03:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេសា គឺជាខែដ៏លេចធ្លោមួយហើយសម្រាប់ក្រុមហ៊ុន MG Cambodia ជាមួយយីហោរថយន្តដ៏ល្បីបានឈានដល់ការលក់និងប្រគល់រថយន្តជូនអតិថិជនរបស់ខ្លួនចំនួនជិត 150 គ្រឿង។ សមិទ្ធិផលនេះមិនត្រឹមតែបង្ហាញពីវត្តមាននៃភាពរីកចម្រើនរបស់ MG នៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការគាំទ្ររបស់អតិថិជន អមជាមួយការប្តេជ្ញាចិត្តរបស់ម៉ាកយីហោក្នុងការផ្តល់ជូននូវរថយន្តថ្មីប្រកបដោយគុណភាពល្អ ក្នុងតម្លៃសមរម្យ ដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន MG បានប្រកាសអំពីការចូលស្តុកថ្មីនៃរថយន្តប្រភេទ SUV ដែលលក់ដាច់ខ្លាំងបំផុតរបស់ពួកគេដូចជា: MG ZS, MG RX5, MG HS និង MG RX8 ដែលនាំមុខនិងឈានទៅដល់ការលក់ចេញជាច្រើនគ្រឿងនៅក្នុងខែមេសានេះ។ តាមរយៈការអាប់ឌែតនៃការផ្តល់ជូនចុងក្រោយរបស់ពួកគេជាមួយលក្ខខណ្ឌកាន់តែល្អប្រសើរ ដែលបានធ្វើឱ្យ MG អាចបំពេញតាមតម្រូវការ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ជាច្រើនដែលកំពុងស្វែងរករថយន្តថ្មីជាមួយតម្លៃចាប់ពី $26,xxx សម្រាប់ម៉ូឌែល MG ZS, តម្លៃ $35,xxx សម្រាប់ម៉ូឌែល MG HS, តម្លៃ $36,xxx សម្រាប់ម៉ូឌែល MG RX5 និងតម្លៃពិសេសត្រឹមតែ $50,xxx សម្រាប់រថយន្ត SUV ខ្នាតធំ MG RX8។

មិនថាជារថយន្តប្រភេទ SUV ខ្នាតតូចដ៏ទាន់សម័យ និងទំនើបរបស់ MG ZS ឬរថយន្ត MG HS ដែលធំទូលាយអាចប្រើប្រាស់បានច្រើនបែបបទ ឬ MG RX5 នោះទេ ពួកគេពិតជាបានរចនាយ៉ាងពិសេសសម្រាប់អ្នកទាំងអស់គ្នាស័ក្តសមគ្រប់ការងារគ្រប់អាជីពជាមួយរថយន្ត MG។

បន្ថែមពីលើការពង្រីកទីផ្សារ និងអាប់ឌែតផលិតផលរបស់ខ្លួន ក្រុមហ៊ុន MG Cambodia ក៏បានធ្វើការប្តេជ្ញាចិត្ត ចំពោះការបំពេញបន្ថែមនូវភាពពេញចិត្តជូនអតិថិជន ដែលជាកម្លាំងចលករនៅពីក្រោយភាពជោគជ័យរបស់ខ្លួន។

ពីការផ្តល់នូវសេវាកម្មថែទាំនិងជួសជុលដ៏ល្អរបស់ MG ពួកគេក៏កំពុងថែមជូននូវសេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃសម្រាប់អ្នកទិញរថយន្ត MG ZS ដែលមានតម្លៃល្អ ប្រកួតប្រជែងខ្លាំង ព្រមទាំងផ្តល់ជម្រើសនៃកម្ចីដ៏ល្អដែលមានអត្រាការប្រាក់ទាប និងឯកសារងាយៗជាមួយធនាគារដៃគូរ។ MG បានបន្តទៅមុខឆ្ពោះទៅកាន់ភាពរីកចម្រើនជាលំដាប់ ដោយបានធានាអំពីបទពិសោធន៏វិជ្ផមានល្អៗសម្រាប់អតិថិជនគ្រប់រូបរបស់ខ្លួន។

ការយកចិត្តទុកដាក់ចំពោះអតិថិជននេះ បានធ្វើឱ្យ MG ទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់តាមរយៈការណែនាំគ្នាបន្ត និងបានរួមចំណែកសាកកេរ្តិ៍ឈ្មោះដ៏រឹងមាំរបស់ខ្លួននៅក្នុងទីផ្សារ។

សរុបមក ខែមេសានេះពិតជាខែដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន MG Cambodia ដោយសារតែក្រុមហ៊ុនទទួលបានទិន្នន័យជាទីគាប់ចិត្តគឺការលក់ចេញនិងប្រគល់រថយន្តជិត 150 គ្រឿងដល់អតិថិជនរបស់ពួកគេ និងស្វាគមន៍នូវស្តុកចូលថ្មី គ្រប់ម៉ូឌែល SUV ដូចជា: MG ZS, MG RX5, MG HS និង MG RX8។

អត្ថបទថ្មី