ឆាកសម្ដែងរបស់ aespa នៅ M! Countdown ត្រូវរំសាយចោលដោយសារ មានភ្លើងឆេះ

  • 2024-05-16 01:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិភ័យ​មួយ​កើតឡើង​នៅ​ M! Countdown ដែលបាន​ធ្វើ​ឱ្យ​ការ​ថត​ការសម្ដែងសម្រាប់ការ Comeback របស់ aespa ត្រូវ​បាន​លុប​ចោល។

យោងតាមសេចក្តីរាយការណ៍ផ្តាច់មុខពីគេហទំព័រ Joy News24 បានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះ Set ដែលបាន​រៀបចំសម្រាប់កម្មវិធី M! Countdown នៅព្រឹកព្រលឹមថ្ងៃទី ១៦ ឧសភា។ សេចក្តីរាយការណ៍បាននិយាយថា អគ្គិភ័យនេះកើតឡើង ដោយសារតែមានបញ្ហាជាមួយនឹងការថត។

ដោយសារតែឧបទ្ទវហេតុនេះ ការថតទុកមុនរបស់ aespa សម្រាប់ការសម្ដែងបទថ្មី "Supernova" របស់ពួកគេត្រូវបានលុបចោល ខណៈសមាជិក រួមទាំង Winter ដែលទើបមានជំងឺ Pneumothorax បានបង្ហើបពីស្ថានភាពមិនល្អនៃការថត។

ជាក់ស្ដែង បទ “Supernova” របស់ aespa ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៣ ខែឧសភា ខណៈដែលអាល់ប៊ុមធំដំបូងរបស់ពួកគេ Armageddon នឹងចេញនៅថ្ងៃទី ២៧ ខែឧសភា។ ទាំង SM និង M! Countdown មិនទាន់បាន​ជម្រាបនៅឡើយទេថា ការថតនេះនឹងចាប់ផ្ដើមរៀបចំឡើងវិញនៅពេលណា៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី