មិត្តហ្វូនទទួលបានពានរង្វាន់ជាបណ្តាញទូរសព្ទជាទីទុកចិត្តនិងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ 2024
- 2024-05-21 02:08:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូនទទួលបានពានរង្វាន់ជាបណ្តាញទូរសព្ទជាទីទុកចិត្តនិងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ 2024
ចន្លោះមិនឃើញ
កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបានផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards 2024 ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ 2024»។
World Business Outlook គឺជាទស្សនាវដ្ដីអាជីវកម្មឈានមុខគេមួយរបស់ពិភពលោក ដែលផ្តល់ជូនជាពិសេសដល់សហគមន៍អាជីវកម្ម។ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនាវដ្ដីនេះមានមោទនភាពក្នុងការបង្ហាញអ្នកជោគជ័យកំពូលៗក្នុងវិស័យផ្សេងៗពីអាជីវកម្មរហូតដល់បច្ចេកវិទ្យា។
ការទទួលបានកិត្តិយសជា បណ្តាញទូរសព្ទចល័តដែលគួរឱ្យទុកចិត្តបំផុត និង ជឿជាក់បំផុតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ 2024 ដោយទស្សនាវដ្ដីអាស៊ីឈានមុខគេ គឺជាប្រភពនៃមោទនភាពសម្រាប់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការអភិវឌ្ឍផលិតផលសេវាកម្ម បង្កើនបទពិសោធន៍ និងការពេញចិត្តរបស់អតិថិជន និងការកសាងទំនុកចិត្តផងដែរ។ ជាពិសេស មិត្តហ្វូនមានមោទនភាពកាន់តែខ្លាំងឡើងក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍មួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដទៃទៀតដើម្បីសម្រេចបានពានរង្វាន់ដ៏មានកិត្យានុភាពនេះនៅក្នុងការចូលរួមសម្ពោធរបស់ខ្លួន។
ទាក់ទងនឹងពានរង្វាន់នេះ លោក កាវ ម៉ាញ ដឹក (Cao Manh Duc) នាយកប្រតិបត្តិនៃក្រុមហ៊ុន Metfone បានចែករំលែកថា៖ «វប្បធម៌ផ្តោតលើអតិថិជនគឺជាកត្តាសំខាន់ ហើយភាពរឹងមាំនៃបច្ចេកវិទ្យាទូរគមនាគមន៍របស់មិត្តហ្វូនគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តដែលអាចឱ្យយើងអភិវឌ្ឍជាបន្តបន្ទាប់ ដោយទទួលបានការជឿជាក់ពីអតិថិជន»។
លោកបន្តថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ និងការជឿទុកចិត្ត ដែលអតិថិជនបានផ្តល់មកឱ្យមិត្តហ្វូន។ ហើយតាមរយៈពានរង្វាន់នេះជាកម្លាំងចិត្តសម្រាប់មិត្តហ្វូន ក្នុងការខិតខំកែលម្អជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។”
ជាមួយគ្នាផងដែរ នៅដើមឆ្នាំ 2024 មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសក្នុងកម្មវិធីពានរង្វាន់ Asian Telecom Awards ជាមួយនឹងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំ។ សមិទ្ធិផលទាំងនេះនឹងជំរុញបន្ថែមទៀតដល់មិត្តហ្វូនឱ្យរីកចម្រើនជាលំដាប់លើដំណើរអភិវឌ្ឍន៍របស់ខ្លួន និងរក្សាបាននូវតំណែងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា៕