ប្រកែកមិនបានទេ! aespa ល្បីដល់ថ្នាក់អង្គការ NASA ក៏ជា Fan ដែរ

  • 2024-05-21 02:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ទង់មួយសប្ដាហ៍កន្លងទៅ aespa បាន​ចេញបទ​ចម្រៀងជាសញ្ញាក្នុងការត្រៀមចេញអាល់ប៊ុមធំ "Armageddon” ដោយបទនោះមាន​ចំណងជើងថា "Supernova”

បទចម្រៀងមួយបទនេះពិតជាមិនធម្មតា ដោយ​ពេល​ចេញ​មកភ្លាមទទួល​បាន​ការសាទរ និងគាំទ្រ​ជាខ្លាំង​ រហូត​នាំក្រុមបានតំណែង RAK (Realtime all-kill) ប្រចាំលើតារាងបទចម្រៀងរបស់កូរ៉េ។

នេះជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា​សន្ធឹកនៃប្រជាប្រិយភាពរបស់ក្រុមនៅពេល​នេះ​ កាន់តែកើនឡើងពុំមែនជារឿងលេងសើចឡើយ។ ស្របពេល "Supernova” ចេញមកភ្លាម គ្រប់គ្នាពិតជាភ្ញាក់ផ្អើលសម្រាប់អ្វីគ្រប់យ៉ាង​ដែល​ដាក់បញ្ចូលក្នុងបទនេះ មិនថាអ្នកគាំទ្រទូទៅទេ សូម្បី NASA ក៏ទប់ចិត្តមិនគាំទ្រមិនបានដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែឧសភា គណនី Twitter របស់ NASA Webb Telescope បានបង្ហោះរូបភាព Cassiopeia A ដែលជាកំតេចសំណល់របស់ Supernova ស្ថិតនៅក្នុងក្រុមតារានិករ Cassiopeia ដែល supernova នោះបានកើតឡើងប្រហែល ១១,០០០ ឆ្នាំហើយ។

ភ្ជាប់ជាមួយនឹងរូបភាព​ដែល​បាន​បង្ហោះនោះ និងមានការពន្យល់ខ្លីៗពីលើ គណនី NASA ក៏បានបន្ថែម Caption "Su-su-su-su-su-supernova" ដែលជាឃ្លាចេញពីបទចម្រៀងរបស់ aespa ដែលធ្វើឱ្យ Tweet រីករាលដាលយ៉ាងឆាប់រហ័សជាមួយនឹងការទស្សនាជិត ៥លានដង និង ២៥,០០០ Tweet៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី