Nicki Minaj សុំទោសអ្នកគាំទ្រចំពោះការពន្យារពេលការប្រគុំតន្ត្រី Amsterdam បន្ទាប់ពីនាងត្រូវប៉ូលិសចាប់ខ្លួន

  • 2024-05-28 02:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ តារារ៉េប Nicki Minaj បានធ្វើការសុំទោសជាសាធារណទៅកាន់អ្នកគាំទ្រជាទីស្រឡាញ់របស់នាង បន្ទាប់ពីតារាស្រីវ័យ ៤១ឆ្នាំរូបនេះពន្យាពេលការប្រគុំតន្ត្រីរបស់នាង ក្រោយហេតុការរន្ធត់ត្រូវប៉ូលិសចាប់ខ្លួន Nicki

Nicki Minaj ត្រូវបានចាប់ខ្លួននៅទីក្រុង Amsterdam កាលពីថ្ងៃទី២៥ ដោយចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងញៀន។ បន្ទាប់ពីចាប់ខ្លួន កម្មវិធីប្រគុំតន្ត្រីរបស់នាងក៏ត្រូវលើកទៅពេលក្រោយភ្លាមៗ ដែល ជាហេតុធ្វើឱ្យ Nicki ចេញមុខសុំទោសអ្នកគាំទ្រភ្លាមៗដូចគ្នាផងដែរ។

Minaj បាននិយាយថា៖ «ពួកគេប្រាកដជាដឹងយ៉ាងច្បាស់ពីវិធីធ្វើបាបខ្ញុំនៅថ្ងៃនេះ ប៉ុន្តែវាក៏នឹងកន្លងផុតទៅដោយជាមួយដំណោះស្រាយ»។

បន្ទាប់ពីតារារ៉េបអាយុ ៤១ ឆ្នាំត្រូវបានដោះលែងពីការឃុំឃាំងរបស់ប៉ូលិសនៅប្រទេសហូឡង់ប៉ុន្មានម៉ោងបន្ទាប់ពីនាងបានកត់ត្រាថាខ្លួននាងត្រូវបានចាប់ខ្លួនដោយមន្រ្តីហូឡង់ដោយចោទប្រកាន់ថា "ដឹកគ្រឿងញៀន"ស្របពេលគ្នានោះ Minaj បានចេញមកជួបជាមួយអ្នកគាំទ្រនៅខាងក្រៅសណ្ឋាគាររបស់នាងក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសដើម្បីបង្ហាញពីទុក្ខសោករបស់នាងដែលនាងមាន និងបានសុំទោសតែម្ដង ព្រោះត្រូវលុបចោលកម្មវិធី Pink Friday 2 World Tour របស់នាងភ្លាមៗបែបនេះ។

Minaj បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកដោយគណនីអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "ខ្ញុំស្រលាញ់អ្នក ហើយខ្ញុំសុំទោសដែលរឿងនេះបានកើតឡើងនៅយប់នេះ

យ៉ាងណាមិញអំឡុងពេលកើតហេតុ Nicki មានប្រតិកម្មយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណានាងត្រូវសហកាជាមួយប៉ូលិសដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ និងប្រកបដោយសន្តិវិធី។ រហូតដល់ពេលនេះ Nicki បានចេញទីឃុំឃាំងហើយ ក្រោយមេធាវីរបស់នាងធ្វើការតាមផ្លូវច្បាប់ លើសពីនេះ Nicki បង្ហើបថាមានអ្នកចង់ធ្វើបាបនេះ

ប្រភព៖ Yahoo   អត្ថបទ៖ កេសរ