Kompany ត្រូវ​បាន​តែង​តាំង​មក​ដឹកនាំ​ Bayern Munich ជា​ផ្លូវ​ការ​

  • 2024-05-30 12:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich បាន​ធ្វើ​ការ​តែង​តាំង​ លោក​ Vincent Kompany មក​ធ្វើ​ជា​គ្រូបង្គោល​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Kompnay និង​ Bayern Munich បាន​ព្រម​ព្រៀង​គ្នា​ក្នុង​លក្ខខ័ណ្ឌ​មក​ដឹកនាំ​ក្លឹប​នេះ​ក្នុង​រយៈពេល​៣ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​ឆ្នាំ​២០២៤/២៥ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

ខាង Bayern និង​លោក Kompany បាន​ព្រមព្រៀង​ផ្ទាល់​មាត់​ជាមួយ​គ្នា​ហើយតាំង​ពី​សប្ដាហ៍​មុន​ ដោយ​ភាគី​ Bayern ទើប​ចរចា​ត្រូវ​ជាមួយ​នឹង​ក្លឹប Burnley ដែល​ជា​ក្លឹប​អង់គ្លេស​នៅ​លីគ​លំដាប់​ទី២ ដែល​លោក Kompany បាន​ចាកចេញ​មក​ដឹកនាំ​ Bayern នេះ​​។

Bayern បាន​បង់​ប្រាក់​ប្រមាណ​ ១០លាន​ផោន​​ឱ្យ​ Burnley ដោយសារ​តែ​លោក Kompany ជាប់​កិច្ចសន្យា​ជាមួយ​ក្លឹប​នេះ​រហូត​ដល់​ឆ្នាំ២០២៨ឯណោះ។

លោក​ Kompany បាន​មក​ដឹកនាំ​ជំនួស​លោក Tuchel ដែល​បាន​ចែកផ្លូវគ្នាជាមួយ Bayern នៅ​ក្នុង​ឆ្នាំ២០២៤ ក្រោយ​ពី​លោក​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ។

លោក Kompany បាន​ដឹកនាំ​ក្លឹប Burnley តាំង​ពី​ឆ្នាំ២០២២មក។ លោក​បាន​ដឹក Burnley ឱ្យ​ឡើង​ទៅ​លីគកំពូល​អង់គ្លេស​កាល​ពី​ឆ្នាំ២០២៣ ជាមួយ​នឹង​ ១០១ពិន្ទុ។ ប៉ុន្តែ​ជា​អកុសល​ នៅ​ឆ្នាំ២០២៤​នេះ ក្លឹប​របស់​លោក​បាន​ធ្លាក់​ទៅ​លីគ Championship ដែល​ជា​លីគ​ទី២របស់​អង់គ្លេស​វិញ។

សូមជម្រាបផងដែរថា Kompany ធ្លាប់​លេង​ឱ្យ Manchester City កាល​ពី​ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩។ ក្រោយ​ពី​ចេញ​ពី Man City លោក​បាន​ទៅ​លេង​នៅ​ក្លឹប​បែលហ្សិក Anderlecht ដោយ​លោក​កាន់​តួនាទី​ជា​កីឡាករ-អ្នកចាត់ការ។ លោក​នៅ​ដឹក​ក្លឹប​នេះ​ដល់​ឆ្នាំ២០២២៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី