ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាព អន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

  • 2024-05-30 15:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ, ថ្ងៃទី30 ខែឧសភា ឆ្នាំ 2024៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលល្បីល្បាញខាងភាពច្នៃប្រឌិត និងគុណភាព មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូដ៏អស្ចារ្យជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជាសកល។

ការមកដល់ប្រទេសកម្ពុជារបស់ ម៉ានី ប៉ាគីអាវ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារហនុមាន ប៊ែវើរីជីស។ ដើម្បីទទួលបាននូវបដិសណ្ធារកិច្ចឱ្យស័ក្តិសម និងល្អឥតខ្ចោះ ហនុមានបានរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីរំភើបដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីសមានមានចំពោះភាពជាដៃគូគួរជាទីមោទននេះ។

ការរង់ចាំយ៉ាងអន្ទះសារនៃពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក ម៉ានី ប៉ាគីអាវ និងសន្និសីទសារព័ត៌មានបានប្រព្រឹត្តទៅនៅ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2024 វេលាម៉ោង 6:00 ល្ងាច នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ វត្តមានអ្នកចូលរួមសំខាន់ៗរួមមាន ថ្នាក់ដឹកនាំក្រុមហ៊ុនហនុមានប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សមាជិកកីឡាករប្រដាល់គុនខ្មែរកំពូលៗ ស្ថានីយទូរទស្សន៍បាយ័ន និងសមាជិកសារព័ត៌មាន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាផ្លូវការ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាលមួយនេះ។ លោក ម៉ានី ប៉ាគីអាវ គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាកសញ្ញាក្រុមហ៊ុន ហនុមានប៊ែវើរីជីស ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុនមកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិក អគ្គនាយិកា និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការស្វាគមន៍លោក ម៉ានី ប៉ាគីអាវ ចូលក្នុងគ្រួសារ ហនុមានប៊ែវើរីជីស ក្នុងនាមជាទូតសុច្ឆន្ទៈរបស់យើង។ ពេលវេលាដ៏អស្ចារ្យនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ហនុមានប៊ែវើរីជីស។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យ និងពោរពេញដោយឧត្តមភាពរបស់យើង ក្នុងការស្វែងរកដៃគូដែលចែករំលែក និងមានចក្ខុវិស័យរួមគ្នា ដើម្បីធ្វើឱ្យម៉ាកសញ្ញា ហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ មានភាពល្បីល្បាញ កាន់តែទូលំទូលាយនៅទូទាំងពិភពលោក។

លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមទស្សនាការប្រកួតប្រដាល់សង្វៀនហនុមានគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ។ លើសពីនេះទៅទៀត លោកនឹងចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនតាមរយៈឧស្សាហកម្មបៃតងប្រកបដោយនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាសម្រាប់ក្តីស្រឡាញ់ ការគាំទ្រ និងជឿជាក់មកលើហនុមានប៊ែវើរីជីស។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវអ្វីដែលល្អបំផុត។

លោក ម៉ានី ប៉ាគីអាវ បានថ្លែងថា៖ «ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការចូលរួមជាមួយក្រុមហ៊ុន ហនុមានប៊ែវើរីជីស។ វាពិតជារំភើបខ្លាំងណាស់ក្នុងការមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយដែលសម្បូរទៅដោយវប្បធម៌ និងអរិយធម៌។ នៅពេលដែលខ្ញុំបានក្លាយជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ខ្ញុំពិតជារំភើបចំពោះអ្វីដែលនឹងកើតឡើងនៅពេលខាងមុខនេះ។ភាពជាដៃគូនេះមិនមែនគ្រាន់តែដើម្បី កីឡា ឬអាជីវកម្ម វាក៏ដើម្បីការផ្សារភ្ជាប់វប្បធម៌ ការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេង និងការលើកកម្ពស់ស្មារតីនៃប្រជាជាតិដ៏អស្ចារ្យនៅលើឆាកពិភពលោក។ ក្រុមហ៊ុន ហនុមានប៊ែវើរីជីសពិតជាបានចែករំលែកនូវទស្សនវិស័យដែលពោរពេញដោយឧត្តមភាពដ៏អស្ចារ្យបំផុត។ ខ្ញុំនៅទីនេះដើម្បីលើកកម្ពស់គុណតម្លៃនៃម៉ាកសញ្ញា ហនុមាន លើកស្ទួយគុនខ្មែរ និងអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមជាមួយពួកយើងក្នុងដំណើរដ៏អស្ចារ្យនេះ។ បន្ទាប់ពីថ្ងៃរាត្រីនេះយើងនឹងឆ្ពោះទៅកាន់ឧត្តមភាពថ្មីដ៏អស្ចារ្យ និងគួរជាទីមោទនទាំងអស់គ្នា។ សូមអរគុណសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅនេះ ហើយយើងទន្ទឹងរង់ចាំក្នុងការឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយគ្នា។»ឆ្លៀតក្នុងរាត្រីដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់លក់នូវហ្គង់ប្រដាល់ដែលមានហត្ថលេខាផ្តាច់មុខក្នុងតម្លៃ 1,000 ដុល្លារអាមេរិកក្នុងមួយគូ។ ប្រាក់ចំណូលដែលបានមកពីការលក់ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌របស់ក្រុមហ៊ុន ដែលជាការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍសហគមឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។

បន្ថែមពីលើការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ក្នុងគោលបំណងពង្រីកកិច្ចសហការរបស់ពួកគេ។ ផ្តើមចេញពីការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទទូលបានបទពិសោធន៍ម៉ាកយីហោដ៏ស៊ីជម្រៅ ភាពជាដៃគូនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ឈានទៅដល់កម្រិតជោគជ័យថ្មីបន្ថែមទៀត។

សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ ចាប់ផ្តើមដំណើរដ៏គួរឱ្យរំភើបនេះជាមួយគ្នា។ តាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់មាតិកាគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត ហើយចូលរួមជាមួយពួកយើងក្នុងការអបអរសាទរ ភាពជាដៃគូដ៏វិសេសវិសាលបំផុតនេះ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម