ពានរង្វាន់ អេ អាយ អេ បាល់ទាត់​ជើងឯក​កុមារ ឆ្នាំ​២០២៤​ ប្រារព្ធ​ជា​លើកទី២​ ក្រោមបរិយាកាស​យ៉ាងអ៊ូអរ​

  • 2024-06-01 06:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ អេ អាយ អេ​ ជើងឯក​កុមារ​ ឆ្នាំ​២០២៤​ ដែល​រៀបចំ​ដោយ​ក្លឹប​បាល់ទាត់​បឹងកេត ស.ស.យ.ក រាជធានី​ភ្នំពេញ​ សហការ​ជា​មួយ​ អេ អាយ អេ ​បាន​ប្រារព្ធ​ឡើង​ជា​លើកទី២​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១​ ខែ​មិថុនា​ នេះ​នៅ​ទីលាន​បាល់ទាត់​ T-Soccer​ ក្រោម​បរិយាកាស​យ៉ាង​អ៊ូអរ។​

ទិដ្ឋភាពព្រឹកមិញ

លោកស្រី ពុធ ធីតា​ ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត​ បាន​​ថ្លែង​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​ជើងឯក​កុមារ​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ​ហើយ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​តែង​ផ្ដល់​ជូន​យុវជន​ទាំង​អស់​មាន​ឱកាស​បាន​ចូលរួម​លេង​កីឡា​ផ្សារភ្ជាប់​មិត្តភាព សាមគ្គីភាព​ រវាង​កីឡាករ កីឡា​ការិនី​ពី​បណ្ដា​សាលា​នានា​ដែល​មក​ប្រកួត​ប្រជែង។​

ទិដ្ឋភាពព្រឹកមិញ

លោកស្រី​បន្ថែម​ទៀត​ថា​ យុវជន​ថ្នាល​ទាំង​អស់​យក​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ​ដើម្បី​ដុសខាត់​សមត្ថភាព​ឲ្យ​បាន​ល្អ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​។​ ប៉ុន្តែ​ទោះ​ស្រឡាញ់​បាល់ទាត់​ប៉ុណ្ណា​ក៏ដោយ​កុំ​ភ្លេច​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ធ្វើជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​គំរូ​ដើម្បី​សសរ​ទ្រូង​ដល់​ប្រទេស​ជាតិ។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ពានរង្វាន់ អេ អាយ អេ បាល់ទាត់​ជើងឯក​កុមារ ឆ្នាំ​២០២៤​ ប្រារព្ធ​ជា​លើកទី២​ មាន​ក្រុម​ចូលរួម​សរុប​ ៤០​ក្រុម​ និង​ប្រកួត​រយៈពេល​តែ១ថ្ងៃ​នឹង​បិទ​បញ្ចប់​ហើយ​ធ្វើ​ពិធី​ប្រគល់​ពាន​នៅ​ល្ងាច​នេះ​តែ​ម្ដង។​ ចំពោះ​ការ​ប្រកួត​នេះ​គឺ​មាន​ ៣កម្រិត​អាយុ​ផ្សេង​គ្នា​ ទី១​ U-11 ទី២​ U-14 និង​ទី៣​ U-16។​ ពាន​រង្វាន់​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ អេ អាយ​ អេ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី