ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចំណាយថិការផ្ទាល់ខ្លួន ២០ ៧០០ដុល្លារ ទិញសិទ្ធិផ្សាយផ្ទាល់គ្រប់គូរបស់វិសាខាពីតៃវ៉ាន់
- 2024-06-02 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចំណាយថិការផ្ទាល់ខ្លួន ២០ ៧០០ដុល្លារ ទិញសិទ្ធិផ្សាយផ្ទាល់គ្រប់គូរបស់វិសាខាពីតៃវ៉ាន់
ចន្លោះមិនឃើញ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានចំណាយថិការផ្ទាល់ខ្លួនយ៉ាងច្រើនរហូតដល់ ២០ ៧០០ដុល្លារ ដើម្បីទិញសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍ Win+Streak Volleyball Invitational Tournament នៅតៃវ៉ាន់។
ថវិការដ៏ច្រើននេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្ដមអភិសន្តបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ក្នុងការទិញសិទ្ធិគ្រប់គូរបស់ក្លឹបបាល់ទះវិសាខា ដើម្បីឲ្យអ្នកគាំទ្រកីឡាបាល់ទះក្នុងប្រទេសកម្ពុជាបានទស្សនា។ ការទិញសិទ្ធិផ្សាយនេះដែរទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។
ការផ្សាយបន្តផ្ទាល់ដែលចំណាយថវិការរបស់ឯកឧត្ដមនិងលោកជំទាវ បានដំណើរការតាំងពីថ្ងៃបើកឆាកទី២៩ ខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ ហើយបានតែគូរបស់ក្លឹបបាល់ទះវិសាខាប៉ុណ្ណោះ ចំណែកការទស្សនាបានតែនៅក្នុងប្រទេសកម្ពុជាទេ។
គួរបញ្ជាក់ថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង៥ល្ងាច ក្លឹបបាល់ទះវិសាខានឹងប្រកួតតតាំងជាមួយក្លឹបបាល់ទះ Win Streak នៅវគ្គផ្ដាច់ព្រ័ត្រ។
ក្រុមបាល់ទះវិសាខា បានជួប Win Streak ២លើករួចមកហើយ ដោយចាញ់ក្រុមជើងឯកលីគកំពូលតៃវ៉ាន់នេះទាំងពីរលើក។ តើល្ងាចនេះក្លឹបជើងឯករងពានរង្វាន់តេជោលីគឆ្នាំ២០២៤ អាចសងសឹកក្លឹប Win Streak ដណ្ដើមជើងយកឯកពានរង្វាន់ Win+Streak Volleyball Invitational Tournament ហៅកាត់ WSVI ឆ្នាំ២០២៤ បានដែរឬទេ? កុំភ្លេចមានការផ្សាយបន្តផ្ទាល់លើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា!