Toyota អភិវឌ្ឍម៉ាស៊ីនចំហេះក្នុងថ្មី តែ Nissan វិញ​ថាឈប់ហើយ

  • 2024-06-05 04:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Toyota បាន​ប្រកាស​ចេញម៉ាស៊ីនចំហេះក្នុង​ប្រភេទថ្មី ដោយខ្លួនយល់ថា មិនមែន​មានតែរថយន្តអគ្គិសនីមួយប៉ុណ្ណោះ​ទេ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុនជប៉ុនដូចគ្នា គឺ Nissan បាន​អះអាងថា ខ្លួនមិនចាយលុយទៅលើការអភិវឌ្ឍម៉ាស៊ីនចំហេះក្នុងតទៅទៀតឡើយ។

លោក Francois Bailly អនុប្រធានជាន់ខ្ពស់​ និងជាប្រធាន​មន្រ្តីផែនការ​របស់​ក្រុមហ៊ុន Nissanសម្រាប់​តំបន់​អាហ្វ្រិក មជ្ឈិមបូព៌ា ឥណ្ឌា អឺរ៉ុប និងអូសេអានី បាន​ប្រាប់ទៅកាន់​ទស្សនាវដ្តីអូស្ត្រាលី Drive ថា អនាគត​របស់​ក្រុមហ៊ុនគឺរថយន្តអគ្គិសនី ពោលគឺ​ក្រុមហ៊ុន​នឹង​មិន​ដាក់ទុន​លើ​ម៉ាស៊ីនចំហេះក្នុងថ្មីទៀតឡើយ។

លោកថា ក្រុមហ៊ុននឹង​កែប្រែរថយន្តរបស់ខ្លួន ទៅជារថយន្តអគ្គិសនី តាមរយៈ​បច្ចេកវិទ្យា​ e-Power របស់ Nissan តែម្តង។

ប្រព័ន្ធ e-Power នេះ​ត្រូវបានបំពាក់​លើរថយន្ត Nissan មួយចំនួនរួចមកហើយដូចជាម៉ូឌែល Serena, Kicks, Qashqai និង X-Trail ហើយគ្រោងពង្រីកបន្ថែម​លើម៉ូឌែល Juke និង Pathfinder នាពេលខាងមុខទៀត។

គួរដឹងថា e-Power ជាបច្ចេកវិទ្យាផ្តាច់មុខ​របស់​ Nissan ដែល​ប្រើប្រាស់​ថាមពលអគ្គិសនី​ដូចជារថយន្ត EV ទូទៅដែរ ប៉ុន្តែមិនចាំបាច់​ឈប់ដើម្បីសាកអាគុយដូច EV នោះទេ។ អាគុយត្រូវបានសាកដោយម៉ាស៊ីនសាំង មានន័យថាកម្លាំងអគ្គិសនីទៅកង់ បានមកពីម៉ូទ័រអគ្គិសនី ដែល​បង្កើតឱ្យមានកម្លាំងឆ្លើយតបភ្លាមៗ​ជាមួយឈ្នាន់ហ្គែរ។ យ៉ាងណាមិញ ម៉ាស៊ីនអាចរត់បានចម្ងាយកំណត់មួយរបស់ខ្លួនប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី