ក្រុម​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​នាំ​មេដាយ​ជូន​ជាតិ

  • 2024-06-13 13:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​ដឹកនាំ​ដោយ​វីរៈកីឡាករ សាលី អូម៉ើត បាន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ឈ្នះ​មេដាយ​ចំនួន ៥ ក្នុង​ព្រឹត្តិការណ៍ Siam Watercraft Asian Championship ជុំ​ទី ១ នៅ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៩ មិថុនា កន្លង​ទៅ​។ ក្នុង​នោះ​មេដាយ​មាស​ចំនួន ៣ មេដាយ​ប្រាក់​ចំនួន ១ និង​មេដាយ​សំរឹទ្ធ​ចំនួន ១។

កីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ឈ្នះ​មេដាយ​រួម​មាន​រាយ​នាម​ដូច​ត​ទៅ៖

១- វីរៈកីឡាករ សាលី អូម៉ើត ទទួល​បាន​មេដាយ​មាស វិញ្ញាសា Sport GP។

២- កីឡាករ សាលី ហ្វីលីន ទទួល​បាន​មេដាយ​មាស​ លើ​វិញ្ញាសា​លើក​ទី ១ នៃ​ Expert Runabout 1100 Stock។

៣- កីឡាករ មីន អូស្មាន់ ទទួល​បាន​មេដាយ​មាស លើ​វិញ្ញាសា Novice Ski Stock។

៤- កីឡាករ កៃវ៉ាន់ ស៊ីដែន ទទួល​បាន​មេដាយ​ប្រាក់ លើ​វិញ្ញាសា Novice Ski Stock។

៥- កីឡាករ មីន ម៉ូស្ដាន ទទួល​បាន​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា Novice Runabout 1100 Open។

ក្រោយ​ទទួល​បាន​ជ័យជំនះ​នេះ​រួច ក្រុម​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​បាន​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព​ហើយ​កាល​ពី​វេលា​រសៀល​ថ្ងៃ​នេះ ដោយ​ទទួល​បាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​មន្ត្រី​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ក៏​ដូច​ជា​អ្នក​គាំទ្រ​ជា​ច្រើន​រូប៕

ប្រភព៖ សហព័ន្ធម៉ូតូទឹកកម្ពុជា និង Ou Mouet Saly Jetski

អត្ថបទ៖ សេរី មង្គល