CSFF រៀបចំកិច្ចស្វែងយល់CFI និងពន្យារពេលទទួលភាពយន្តខ្លី ដើម្បីប្រកួតប្រចាំជំនាន់ទី១៣!
- 2024-07-25 08:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CSFF រៀបចំកិច្ចស្វែងយល់CFI និងពន្យារពេលទទួលភាពយន្តខ្លី ដើម្បីប្រកួតប្រចាំជំនាន់ទី១៣!
ចន្លោះមិនឃើញ
ចាប់តាំងពីចុងខែមិថុនា មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៣ ឆ្នាំ២០២៤ បានចាប់ផ្តើមប្រកាសទុកពេលវេលា បន្ថែមដល់ទៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខនេះ តាមសំណូមពររបស់បេក្ខជនរបស់មហោស្រព។ ដំណាលគ្នានោះ CSFF ក៏បានរៀបចំCFI មួយទៀតកាលពីថ្ងៃទី០៧ ខែកក្កដាកន្លងទៅ ដើម្បីបំប៉នជំនាញដល់ យុវសមិទ្ធិករយើងផងដែរ។
CSFF លើកទី២នេះ (CFI 2.0) ត្រូវបានរៀបចំដោយផ្ទាល់ នៅ Factory Phnom Penh ក្នុងទម្រង់ជាវគ្គខ្លីផ្តោត លើជំនាញ «សសេររឿង» និង «ដឹកនាំថត» ដោយមានការចែករំលែក ពីវាគ្មិន២រូប ដែលសុទ្ធតែឆ្លងកាត់វេទិកា«ចតុមុខ»គឺ៖
១. លោក វង្ស បញ្ញាវន្ត័ បេក្ខជនផ្តាច់ព្រ័ត្តររបស់«ចតុមុខ» ឆ្នាំ២០១៨
២. លោក ទី ទេពនិមល ហៅក្រៅ David Tito ជ័យលាភីរបស់«ចតុមុខ» ឆ្នាំ២០២១។
អ្នកស្រី សន សុខឃៀង ប្រធានផ្នែករៀបចំកម្មវិធីមហោស្រព និងទទួលបន្ទុកកម្មវិធី CFI 2.0 បានលើកឡើងថា៖ «ក្រៅពីបទ ពិសោធន៍រៀបចំយុទ្ធនាការមហោស្រព នាងខ្ញុំក៏ទទួលបានមេរៀនល្អៗពីវាគ្មិនយើងផងដែរ។ សាច់រឿងដែលល្អគួរតែសាមញ្ញ ងាយយល់ បូកផ្សំនិងប្រើប្រាស់ធនធានដែលមានស្រាប់។ ប្រសិនជាគិតកាន់ស្មុគស្មាញ អ្នកដែលសរសេរសាច់រឿងអាចធុញ និងមិនងាយផលិតចេញជារូបរាងឡើយ។» អ្នកស្រីក៏បន្ថែមថា៖ «ឆ្លងតាមឧទាហរណ៍ពីវាគ្មិនរបស់យើង មិនថាសាច់រឿង បែបណា កុំភ្លេចមើលទៅលើទីផ្សារភាពយន្ត និងនិន្នាការសង្គមថាទស្សនិកជនចង់ទស្សនារឿងណា ដើម្បីឱ្យពួកគាត់ត្រឡប់ទៅ វិញ ដោយមិនរអ៊ូថាស្តាយលុយ។»
រីឯ លោក វង្ស បញ្ញាវន្ត័ ជាគ្រូចែករំលែក បានថ្លែងចំណាប់អារម្មណ៍ថា៖ «CFI 2.0 ជាចំណុចចាប់ផ្តើមមួយដ៏ល្អសម្រាប់ អ្នកដែលចង់ក្លាយជាសមិទ្ធករភាពយន្ត។ សិក្ខាកាមសុទ្ធតែចង់ផលិតភាពយន្តខ្នាតវែង តែខ្ញុំគិតថាពួកគាត់គួរចាប់ផ្តើមពី ការផលិតភាពយន្តខ្លី ដើម្បីមានឱកាសសសេររឿងចេញពីគំនិតរបស់ពួកគាត់ ឱ្យក្លាយជាភាពយន្តខ្លី លើផ្ទាំងសំពត់សសិន»។ លោកក៏បានបន្ថែមថា៖ «គន្លឹះសំខាន់មួយដែលខ្ញុំរៀនបាន និងអនុវត្តពីគ្រូរបស់ខ្ញុំគឺ ភាពយន្តខ្លីដែលមានប្រសិទ្ធភាពគួរចាប់ផ្តើម ពីតួអង្គតិច និងទីតាំងតិច ដើម្បីឱ្យសមិទ្ធិករងាយស្រួលចាប់ផ្តើមផលិត ជាជាងចាប់យកសាច់រឿងដែលមានឈុតឆាកច្រើន ហើយតួច្រើនពេក។»
ស្ថិតក្នុងចំណោមអ្នកចូលរួមសម្រិតសម្រាំងជាង១០រូបមកពីសាវតា សម្រាប់អ្នកនាង នង ម៉ៃចរីយា ជាអ្នកសារព័ត៌មានដែល មានចំណាប់អារម្មណ៍ខាងសសេររឿងខ្លី៖ «ដោយសារនាងខ្ញុំ ពុំដែលប្រឡូកការផលិតភាពយន្តខ្លីកន្លងមក ការចូលរួមCFI លើកនេះ ជួយឱ្យនាងខ្ញុំបានយល់ច្បាស់ពីបទពិសោធន៍ការងារជាក់ស្តែងរបស់ពួកគាត់ទាំង២រូប។ ណាមួយនាងខ្ញុំ ក៏មានឱកាស អាចសាកសួរពួកគាត់ដោយផ្ទាល់ ត្រង់ចំណុចណាដែលនាងខ្ញុំ ស្រពិចស្រពិលអំពីអត្ថបទភាពយន្តខ្លី មុននឹងចាប់ផ្តើមផលិត»។
រួសរាន់ឡើង នៅសល់ពេលមិនដល់២សប្តាហ៍ទេ CSFFនឹងបិទការទទួលភាពយន្តខ្លីដើម្បីប្រកួត ជាផ្លូវការ ហើយលែង មានការពន្យារពេលទៀតហើយ! ដូច្នេះបើលោកអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿង របស់លោកអ្នក ជាមួយទស្សនិកជន ឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់លោកអ្នកមកមហោស្រពឥឡូវ តាមរយៈ៖ https://filmfreeway.com/CSFF ឬ http://csff.co/submission/។
CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុកនិងក្រៅស្រុក រួមមាន៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន អង្គការ «មូលនិធិកុមារកម្ពុជា» រោងភាពយន្តលេជេន និងលេជេនព្រីមាម មេជ័រ ស៊ីណេផ្លិច ហ្វេបល សាលាភាពយន្ត «ដើម្បីស្នាមញញឹមរបស់កុមារ» ហាង Camera Hut, ក៏ដូចជាដៃគូផ្សព្វផ្សាយ Sabay News និង ទ.ទ.ខ.ភ.ម. (TV5) ជាភាសាខ្មែរ និងKiripost និង Cinemata ជាភាសាអង់គ្លេស ដៃគូសហគមន៍ Factory Phnom Penh ដៃគូផ្គត់ផ្គង់ នំខ្មែរ «នាឡិ៍» និង 11:11 Coffee។
ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី១៣ ប្រកបដោយ ភាពរលូន តាមរយៈ៖ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖ គេហទំព័រ៖ www.csff.co
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/
Telegram៖ https://t.me/csffkh
YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/
TikTok: https://www.tiktok.com/@chaktomukshortfest