ការ​ប្រកួត​ World Kabaddi​ ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា​បាន​សម្រេច​ប្ដូរ​ទៅ​រៀបចំ​នៅ​ឥណ្ឌា​វិញ​ហើយ​

  • 2024-08-01 07:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​សហព័ន្ធ​កាប៉ាឌី​ពិភពលោក​ (World Kabaddi)​ ថា​ការ​ប្រកួត​ដែល​គ្រោង​ធ្វើ​ថ្ងៃ​ទី២០​ ដល់​ ២៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​កម្ពុជា​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​រៀបចំ​នៅ​ឯ​ប្រទេស​ឥណ្ឌា​វិញ​ហើយ។​

ទិដ្ឋភាពចាប់ពូលកន្លងទៅ

លោក​ S.T. Arasu ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាប៉ាឌី​ពិភពលោក​ បាន​សម្រេច​ និង​ប្រកាស​ជា​សាធារណៈ​ថា​ការ​ប្រកួត​កីឡាកាប៉ាឌី​ពិភលោក​ ដែល​គម្រោង​ធ្វើ​នៅ​កម្ពុជា​ចុង​ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​ត្រូវ​ផ្លាស់ប្ដូរ​ទី​កន្លែង​ប្រកួត​ទៅ​ប្រទេស​ឥណ្ឌា​ជំនួស​វិញ​ហើយ។​

ការ​ប្រកួត​កន្លងទៅ

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ ព្រឹត្តិការណ៍​ដែល​នឹង​ផ្សព្វផ្សាយ​កីឡា​បែប​ទេសចរណ៍​នេះ​រំពឹង​អាច​រក​ចំណូល​ចូល​មក​កម្ពុជា​ខ្ទង់​ ៥០​ម៉ឺន​ដុល្លារ​ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​បានមួយកម្រិត​ទៀត​ផង​ដែរ។​ យ៉ាងណា​ដោយ​សារ​មាន​បញ្ហា​មួយ​ចំនួន​លោក​ S.T. Arasu​ នៅ​ពេល​នេះ​សម្រេច​ផ្អាក​ការ​រៀបចំ​នៅ​កម្ពុជា​ហើយ។​

ការ​ប្រកួត​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ តាមផែនការ​នៃ​ការ​ប្រកួត​កីឡា​កាប៉ាឌី​ពិភពលោក​នេះ​នឹង​មាន​ ១៧​ ប្រទេស​ចូលរួម​ដែល​សរុប​កីឡាករ​ កីឡា​ការិនី ​ចំនួន ៤០០នាក់៕​

អត្ថបទ៖ នួន ស៊ីណា​