Jürgen Klopp បញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការចូលដឹកនាំវិញ
- 2024-08-02 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jürgen Klopp បញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការចូលដឹកនាំវិញ
ចន្លោះមិនឃើញ
«...នៅពេលនេះខ្ញុំមិនទាន់ចង់ចូលដឹកនាំក្រុមណានោះទេ។...មិនថាក្លឹបឬក៏ការដឹកនាំជម្រើសជាតិ ប៉ុន្តែសូមរង់ចាំមើលមួយរយៈពេលទៀតអាចជា ២ ឬ៣ខែឬអាចយូរជាងនេះ»។ នេះជាការលើកឡើងរបស់អតីតគ្រូបង្វឹកហង្សក្រហម Liverpool លោក Jürgen Klopp ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះលោកចង់សម្រាកមួយរយៈពេលសិន។ វាជារឿងទូទៅទៅហើយក្នុងបាល់ទាត់ក្នុងការសម្រេចនោះ។ «...ខ្ញុំអាចនឹងចូលដឹកនាំក្លឹបធំមួយក្នុងពិភពលោក ប៉ុន្តែវាប្រហែលជាត្រូវការការជជែកគ្នាឡើងវិញខ្លះៗ។ ការចរចានោះវាមិនទាន់ច្បាស់នៅឡើយអាចជា នឹងធ្វើឡើងក្នុងរយៈពេលពីរឬបីខែទៀតប៉ុណ្ណោះមិនយូរទេ»។ នេះជាការបញ្ជាក់របស់លោក Jürgen Klopp ។
អតីតអ្នកចាត់ការហង្សក្រហមនៅតែបើកភ្លើងខៀវសម្រាប់ក្លឹបនានាក្នុងការចង់បានលោកនាពេលអនាគត ប៉ុន្តែមិនមែនពេលនេះទេ។ និយាយជារួមទំនងជាមិនអាចកើតឡើងក្នុងឆ្នាំ ២០២៤ នេះឡើយ ប៉ុន្តែវាអាចកើតឡើងនាឆ្នាំ២០២៥។
គ្រូបង្វឹកដដែលបានបន្ថែមទៀតថា «...អង់គ្លេស?បាទ!អង់គ្លេសបានរងបរាជ័យការប្រកួតដ៏សំខាន់របស់ខ្លួននាវគ្គផ្ដាច់ព្រ័ត្រម្ដងហើយម្ដងទៀតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់គេ ប៉ុន្តែបើសិនសួរខ្ញុំ ខ្ញុំនឹងឆ្លើយថាវាជាករណីលើកលែង។ បាទ!ខ្ញុំនៅតែចង់បន្តអាជីពបាល់ទាត់ដដែល ហើយនឹងប្រើប្រាប់បទពិសោធរបស់ខ្ញុំដើម្បីជួយអ្នកនៅជុំវិញខ្លួន។ បាទ!ពិតណាស់អ្វីនឹងកើតឡើងសូមរង់ចាំមើលទាំងអស់គ្នា»៕