Hyundai ត្រៀមបើករោងចក្រ EV នៅថៃ ប្រជែងជាមួយ BYD

  • 2024-08-08 03:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកូរ៉េ Hyundai គ្រោង​ដាក់ទុន ២៨លានដុល្លារដើម្បីបើករោងចក្រ​ដំឡើង​រថយន្តអគ្គិសនី និងអាគុយ នៅក្នុងប្រទេសថៃ។ នេះបើតាមការប្រកាស​របស់​ក្រុមប្រឹក្សាភិបាលវិនិយោគ​ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ​២០២៤។

រោងចក្រនេះ មានទីតាំងនៅ​ភាគអាគ្នយ៍ក្រុងបាងកក គ្រោងចាប់ផ្តើមផលិត​នៅឆ្នាំ​២០២៦ ដោយ​នឹងប្រើប្រាស់​ប្រភព​វត្ថុធាតុដើម និងគ្រឿងបន្លាស់​ភាគច្រើន​ក្នុងស្រុកតែម្តង ដែល​នឹងជួយដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និង​ឧស្សាហកម្មថៃ​បន្ថែមទៀត។

ការវិនិយោគ​នេះ គឺដើម្បីពង្រីកវត្តមានរបស់ខ្លួនចូលក្នុងទីផ្សារប្រទេសថៃ ដែលនឹង​ក្លាយជង្រុកនៃរថយន្តអគ្គិសនីខាងមុខនេះ ជាពិសេស​គឺដើម្បីប្រជែងជាមួយ​ក្រុមហ៊ុន EV ចិន ដូចជា BYD និង Great Wall Motors ជាដើម។

គម្រោងរោងចក្រ EV របស់ Hyundai នេះ គឺ​ដើម្បីចាប់យកចំណែកទីផ្សារ​ EV ក្នុងតំបន់អាស៊ាន ខណៈដែល​ប្រទេស​ថៃ មានចំណែក EV ដល់៥៥% ក្នុងតំបន់នេះ គិតត្រឹមត្រីមាសទី១ នៃឆ្នាំ​២០២៤៕

អត្ថបទ៖ សំភី

អត្ថបទថ្មី