ចូ បៃដិន ត្រូវ​បាន​គេ​ឃើញ​សម្រាក​នៅ​មាត់​សមុទ្រ ក្រោយ​បាត់​មុខ​អស់​​ ៣អាទិត្យ

  • 2024-08-12 11:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឯ​មាត់​សមុទ្រ​រដ្ឋឌែឡាវែរ (Delaware) ដែល​ជា​ស្រុក​របស់​លោក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​នៅ​តាម​បណ្ដា​សារព័ត៌មាន​ស្រុក​អាមេរិក។

លោក​បៃដិន បាន​បាត់​មុខ​ចេញ​ពី​ក្រសែ​ភ្នែក​សាធារណជន ក្រោយ​ពី​លោក​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ២០២៤នេះ កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា​កន្លង​ទៅ​។ អនុប្រធានាធិបតី​របស់​លោក​គឺ អ្នកស្រី កាម៉ាឡា ហារីស ជា​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​បន្ត​ជំនួស​លោក ហើយ​អ្នកស្រី​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​លោក​ដូណាល់ ត្រាំ ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​។

បើ​តាម​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា លោកបៃដិន មិនសូវ​ជានៅ​សេតវិមាន​ នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន ប៉ុន្មាន​នោះ​ទេ ក្រោយ​ពី​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​។

លោក​នៅ​តែ​ទទួល​ភ្ញៀវ​សំខាន់​ៗ ក៏​ដូច​ជា​ទូរស័ព្ទ​ជាមួយ​ថ្នាក់ដឹកនាំ​ពិភពលោក​ផ្សេងៗ ហើយ​និង​នៅ​ចាំ​ស្ដាប់​សេចក្ដីរាយការណ៍​របស់​បុគ្គលិក​របស់​លោក​តែ​ប៉ុណ្ណោះ។

ជាង​នេះ​ទៅ​ទៀត លោក​អាច​នឹង​បន្ត​វិស្សមកាល​របស់​លោក​នៅ​ក្នុង​ខែ​នេះ​បន្ត​ទៅ​ទៀត ចាកឆ្ងាយ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី