ត្រាយ​អាស៊ី​ ប្រកាស​​ជា​សាធារណៈ​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី

  • 2014-11-26 23:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ត្រាយ​អាស៊ី​ភ្នំពេញ (TriAsia Phnom Penh​ FC) ​ប្រកាស​ស្វែង​រក​គ្រូ​បង្វឹក​បង្គោល​ថ្មី បន្ទាប់​ពី​គ្រូ​បង្គោល​ចាស់​​លោក Yoshioka ​បាន​លា​ឈប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

ក្លិប​ត្រាយ​អាស៊ី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​លា​ឈប់​របស់​គ្រូ​បង្វឹក​លោក Daisuke Yoshika​មក មាន​គ្រូ​បង្វឹក​ទាំង​ជន​ជាតិ​កម្ពុជា និង​បរទេស​​ក្នុង​នោះ​មាន​​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​​បាន​សួរ​រឿង​គ្រូ​បង្វឹក​ថ្មី។ «យើង​កំពុង​ពិភាក្សា​គ្នា​ជុំ​វិញ​ការ​រើស​គ្រូ​បង្វឹក​ថ្មី​នេះ តែ​យើង​នឹង​ធ្វើ​ការ​សម្រេច​ជ្រើស​រើស​តាម​រយៈ​ប្រកាស​ស្វែង​រក​ជា​សាធារណៈ»។

ក្រុម​ត្រាយ​អាស៊ី​រដូវ​ឆ្នាំ​២០១៤

ក្លិប​បាន​បញ្ជាក់​ថា ៖«យើង​ត្រូវ​ការ​គ្រូ​បង្គោល​ណា​ដែល​មាន​គោល​បំណង​រួម​មួយ​គឺ​​កសាង​ក្លិប​ឲ្យ​បាន​លេខ​មួយ​នៅ​អាស៊ាន​ពី​ប្រទេស​កម្ពុជា»។

 

តម្រូវ​ការ​ដែល​គ្រូ​បង្វឹក​ទាំង​ជន​ជាតិ​កម្ពុជា និង​បរទេស​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូ​បង្គោល​នៅ​ក្លិប​ត្រាយ​អាស៊ី​ភ្នំពេញ​ត្រូវ​មាន​សញ្ញាប័ត្រ AFC C License។ លើស​ពី​នេះ​គឺ​មាន​បទ​ពិសោធន៍​ច្រើន​សម្រាប់​​ការ​បង្វឹក​នៅ​ក្លិប​កម្រិត​ខ្ពស់ ឬ​ធ្លាប់​លេង​បាល់ទាត់​នៅ​លីក​កម្រិត​ខ្ពស់ យល់​ពី​បាល់ទាត់​កម្ពុជា ឬ​មាន​ឆន្ទៈ​ស្វែង​យល់​ពី​​បាល់ទាត់​កម្ពុជា ជា​ពិសេស​មាន​គោល​បំណង​រួម​មួយ​គឺ​កសាង​​​ក្លិប​លេខ​១​នៅ​​អាស៊ាន​ពី​ប្រទេស​កម្ពុជា​ ចេះ​និយាយ​ភាសា​ខ្មែរ ឬ​អង់គ្លេស ហើយ​អាច​ចូល​ដឹក​នាំ​បាន​ចាប់​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥​ខាង​មុខ។ ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

 

លោក Yoshioka Daisuke បាន​លា​​ឈប់​ពី​​ក្លិប​ត្រាយ​អាស៊ី​កាល​ពី​ចុង​សប្ដាហ៍​មុន​ដែល​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​គ្រូ​ជំនួស​នៅ​ឡើយ។ លោក​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ​បាន​មក​ប្រទេស​កម្ពុជា​​ឆ្នាំ២០១០​ដោយ​បាន​ដឹកនាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ​១៦។ លោក​បាន​ដឹក​នាំ​ក្រុម​ត្រាយ​អាស៊ី​​ចុង​ឆ្នាំ ២០១២​ដោយ​បាន​ជួយ​ក្លិប​ដែល​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន​មួយ​នេះ​មាន​ចំណាត់​ថ្នាក់​ខ្ពស់​នៅ​លីក​កំពូល​កម្ពុជា៕

មើល​ព័ត៌មាន​ពិស្តារ សូម​ចុច...

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា