ASUS បញ្ចេញ Vivobook S15 ឡេបថប Copilot+ PC ដំបូង ភ្ជាប់ជាមួយ មុខងារ AI លើ Windows 11
- 2024-08-15 04:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ASUS បញ្ចេញ Vivobook S15 ឡេបថប Copilot+ PC ដំបូង ភ្ជាប់ជាមួយ មុខងារ AI លើ Windows 11
ចន្លោះមិនឃើញ
នៅថ្ងៃទី15 ខែសីហា ឆ្នាំ2024 ក្រុមហ៊ុន ASUS បានប្រកាសបញ្ចេញឡេបថប ដំណើរការដោយ AI តាមរយៈប្រព័ន្ធអនឡាញ។ AI Incredible។ ព្រឹត្តិការណ៍នេះ បានបញ្ចេញឡេបថបស៊េរីថ្មី ASUS Vivobook S 15 (S5507)។ ឡេបថបនេះដំណើរការដោយ បន្ទះឈីប Snapdragon® X Elite ជាកុំព្យូទ័រ Copilot+ ដំបូងបង្អស់របស់ក្រុមហ៊ុន ថែមទាំងមានមុខងារ Windows AI និងការប្រមូលផ្ដុំនៃកម្មវិធី ASUS AI ផ្តាច់មុខ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងចំពោះ ការងារ និងការកម្សាន្ត។
"នៅពេលដែល ASUS ចាប់ផ្តើមជំហាននេះ ជាជំហានដំបូងនៃ AI PC (កុំព្យូទ័រ AI) យើងឈរនៅដើមយុគសម័យថ្មីនៃកុំព្យូទ័រផ្ទាល់ខ្លួន។" សហនាយកប្រតិបត្តិរបស់ ASUS លោក S.Y. Hsu ASUS បានថ្លែងក្នុងព្រឹត្តិការណ៍នេះថា "ការចេញលក់កុំព្យូទ័រ ASUS Copilot+ ដំបូងរបស់យើងដែលដំណើរការដោយ Snapdragon X Elite គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយយើងជឿជាក់ថាឧបករណ៍នេះ គឺជាអនាគតរបស់កុំព្យូទ័រ ហើយនឹងផ្លាស់ប្តូរនូវរបៀបដែលមនុស្សធ្វើការ មិនថាការសិក្សា ការបង្កើត និងការកម្សាន្តជាដើម។" "វាជាពេលវេលារំភើបមួយ ចំពោះការប្រើប្រាស់ឡេបថបនេះ ហើយការសហការជាមួយដៃគូ ដូចជា ASUS អនុញ្ញាតឱ្យយើងនាំយកនូវ Hardware ដ៏ច្នៃប្រឌិតនេះ ដែលបើកផ្លូវ AI software ទៅកាន់អ្នកប្រើប្រាស់។ កិច្ចសហការផលិតដ៏ស៊ីជម្រៅរបស់យើង មានសារសំខាន់ក្នុងការផ្តល់នូវបច្ចេកវិទ្យាទំនើប ទៅដល់អ្នកប្រើប្រាស់ផងដែរ។ ការប្រកាសចេញ ASUS's Vivobook S15 នេះ យើងកំពុងនាំយក ថាមពលនៃ Copilot នៅក្នុង Windows, Recall, និង Cocreator ដោយបង្ហាញពីសក្ដានុពលនៃ AI នៅលើកុំព្យូទ័រ និង cloud-based ធ្វើការរួមគ្នា ដើម្បីអោយបុគ្គល និងស្ថាប័នសម្រេចកិច្ចការបានកាន់តែច្រើន។" នេះបើតាមការថ្លែងរបស់លោក Linton ជាអនុប្រធានផ្នែកផ្នែក Device Partner Sales នៅ Microsoft។
លោក Cristiano Amon ជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន Qualcomm Incorporated បាននិយាយថា "ខ្ញុំពិតជារំភើបណាស់ដែល Qualcomm និង ASUS កំពុងធ្វើការរួមគ្នា ដើម្បីនាំមកនូវការច្នៃប្រឌិតឈានមុខគេក្នុងឧស្សាហកម្មទៅកាន់អ្នកប្រើប្រាស់ និងសហគ្រាស ហើយការសហការចុងក្រោយបំផុតរបស់យើងគឺល្អបំផុត"។ "កម្លាំងខ្លាំង (Performance) បានកើតជាថ្មី ជាមួយបន្ទះឈីប Snapdragon X Elite ហើយយើងទន្ទឹងរង់ចាំការសហការជាមួយ ASUS ដើម្បីដាក់ការច្នៃប្រឌិតបន្ថែមទៀត ដូចជា ASUS Vivobook S15 ទៅក្នុងដៃអ្នកប្រើប្រាស់។" ASUS Vivobook S 15 គឺជាកុំព្យូទ័រ Copilot+ ដំបូងបង្អស់របស់ក្រុមហ៊ុន ហើយជាមួយនឹងថាមពលដ៏មានប្រសិទ្ធភាព និង AI engine ដែលមានស្រាប់លើបន្ទះឈីប Snapdragon X Elite Platform គឺប្រើប្រាស់អាចរីករាយនឹងមុខងារ AI និងល្បឿនខ្លាំងលើផ្នែក Hardware រួមនិងប្រសិទ្ធភាពដល់ការប្រើប្រាស់ ដែលជាលទ្ធផលនៃការរួមបញ្ចូលគ្នាពី CPU Qualcomm Oryon។ វាមានថាមពលថ្ម អាចប្រើដល់ 18ម៉ោង អាចប្រើដោយគ្មានការរំខាន។ បំពាក់អេក្រង់ 3K 120 Hz ASUS Lumina OLED អមជាមួយនឹងផ្នែកសំឡេងកម្រិតគុណភាព Harman Kardon និងរូបរាងស្តើង 14.7 mm ទម្ងន់ 1.42 kg ដែលទាំងនេះ ត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ចល័តទៅមកដោយមិនពិបាក។
មុខងារពិសេស AI power
ASUS Vivobook S15 គឺជាកុំព្យូទ័រ ASUS Windows Copilot+ ដែលភ្ជាប់មកជាមួយ tool Windows AI ចុងក្រោយបង្អស់។ វាបំពាក់ដោយបន្ទះឈីប Snapdragon® X Elite ភ្ជាប់មកជាមួយ NPU Qualcomm® Hexagon™ អាចតម្លើងកម្លាំង Neural engine ដល់ទៅ 45 TOPS សម្រាប់ដំណើរការ AI យ៉ាងរហ័សនៅលើឡេបថប។ ឡេបថបនេះ ប្រើប្រាស់អង្គផ្ទុកទិន្នន័យល្បឿនលឿន ទំហំ 1TB PCIe® 4.0 SSD ជាមួយនឹងអង្គចងចាំ RAM LPDDR5X 32GB 8448 MHz។ ជំនាន់ Next-gen AI នេះដែរ ក៏មានមកជាមួយមុខងារ Windows Studio Effects និង ASUS AiSense IR លើកាមេរ៉ា។ វាមានសមត្ថភាព ដំណើរការ Adaptive Dimming — ដែលធ្វើឲ្យអេក្រង់ស្រអាប់ពេលអ្នកប្រើប្រាស់មើលទៅឆ្ងាយ — និង Adaptive Lock ដែលចាក់សោកុំព្យូទ័រយួរដៃដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់ផ្លាស់ទីទៅឆ្ងាយ ហើយអាចដោះសោ នៅពេលពួកគេត្រឡប់មកវិញ។ លើសពីនេះ ASUS Vivobook S15 ក៏ជាឧបករណ៍ដំបូងដែលបំពាក់កម្មវិធី AI ផ្តាច់មុខរបស់ក្រុមហ៊ុន StoryCube វាជាមធ្យោបាយដ៏ឆ្លាតវៃ ងាយស្រួល និងមានឥទ្ធិពលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលទាំងអស់ ដោយប្រើជំនួយ AI ដើម្បី sort, edit, manage, និង export ចំពោះ raw files ថែមទៀតផង។ ដោយប្រើប្រាស់ ASUS Vivobook S15 ដ៏មានគុណភាពនេះ វាបានរួមបញ្ចូលមុខងារកម្រិតខ្ពស់ដូចជា Windows Studio Effects ដែលបង្កើនពន្លឺ និងបំបាត់សំឡេងរំខាន អំឡុងពេលខលវីដេអូ ក្នុងទម្រង់បញ្ឈរ (portrait mode) និងមុខងារកាមេរ៉ា ASUS AiSense ដែលដំណើរការដោយ AI ដែលបើកមុខងារ ចាក់សោដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកប្រើប្រាស់ដើរទៅឆ្ងាយ ហើយដោះសោដោយស្វ័យប្រវត្តិនៅពេលត្រឡប់មកវិញ ក៏ដូចជាការបន្ថយពន្លឺដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកប្រើប្រាស់មើលទៅឆ្ងាយ។ ជាងនេះទៅទៀត ក៏មានមុខងារ Live Captions ដែលអាចបង្ហាញ subtitles ក្នុងពេលជាក់ស្ដែង និងមានមុខងារ Cocreator ផ្តល់សិទ្ធិដល់អ្នកប្រើ ប្រាស់ក្នុងការបំប្លែងគំនូរព្រាង ទៅជាស្នាដៃសិល្បៈបានថែមទៀត។ បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតទាំងនេះ មិនត្រឹមតែបង្កើនសុវត្ថិភាព និងភាពឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបទពិសោធន៍ផ្នែកស្ដាប់ និងភាពច្នៃប្រឌិតលើផ្នែកសុវត្ថិភាពដោះសោផងដែរ។
ងាយស្រួលយកតាមខ្លួន
ASUS Vivobook S15 ត្រូវបានបង្កើតឡើងមក ដោយងាយស្រួលយកតាមខ្លួន ត្បិតត្រូវបានផលិតពីតួខ្លួនលោហៈស្រាល ទម្ងន់ 1.42 kg និងកម្រាស់ស្ដើង ultra-slim 14.7 mm ដែលទាំងនេះបង្ហាញនូវភាពស៊ីវីល័យ និងមានភាពតិចនិយម (minimalist)។ រីឯង logo ដ៏ប្រណិត ត្រូវបានឆ្លាក់ដោយម៉ាស៊ីន CNC បន្ថែមភាពទាក់ទាញ តួខ្លួនរបស់វាក៏ធន់នឹងកម្លាំង និងមានស្ថិរភាពថែមទៀតផង។ ចំពោះ ថាមពលថ្មមានសមត្ថភាពខ្ពស់ កម្រិត 70 Wh ផ្តល់នូវផលិតភាព ឬការកម្សាន្តដែលមិនមានការរំខានដល់ទៅ 18 ម៉ោង ដោយទ្រទ្រង់ពីកម្លាំងសាកថ្មល្បឿនលឿន និង ASUS USB-C® Easy Charge ដែលងាយសាកបញ្ចូលថ្ម ពីប្រភពបញ្ចេញថាមពលស្ទើរតែទាំងអស់។ ចំពោះក្ដារចុច រចនាបញ្ចូលជាមួយ RGB backlit មានភ្លើងពណ៌ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់តាមចំណូលចិត្តផ្ទាល់ខ្លួន និងអារម្មណ៍របស់ពួកគេ។ វាមានប៊ូតុងចុច Copilot Key ( can use english Copilot Key) អាចឱ្យអ្នកប្រើចូលទៅកាន់ tools ដំណើរការដោយ Windows AI ក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ រីឯការបញ្ជារវិញ super-smart touchpad ទំនើប មានទំហំធំងាយស្រួលបញ្ជារ និងការស្វែងរកផ្សេងៗ។ ការរយៈកាយវិការប៉ះបញ្ជារផ្សេងៗ gestures អ្នកប្រើប្រាស់អាចគ្រប់គ្រងកិច្ចការផ្សេងៗបានយ៉ាងរលូន រាប់ពីបញ្ជារលើសំឡេង កំណត់កម្រិតពន្លឺអេក្រង់ ឬគ្រប់គ្រងការចាក់វីដេអូជាដើម។
មុខងារតភ្ជាប់ (Connectivity)
បំពាក់មកជាមួយនឹង រន្ធ I/O ports ងាយស្រួលក្នុងការប្រើប្រាស់ ដែលមានរន្ធ USB4® ទ្រទ្រង់ការសាកថ្មល្បឿនលឿន ភ្ជាប់ទៅអេក្រង់ខាង 4K និងការផ្ទេរទិន្នន័យរហូតដល់ 40 Gbps និងប្រើរន្ធ USB 3.2 Gen 1 Type-A ចំនួនពីរ និងរន្ធ HDMI 2.1, រន្ធ microSD និងរន្ធសំឡេងផងដែរ។ ក៏អរគុណដល់ WiFi 7 ដែលបើកដោយប្រព័ន្ធ Qualcomm FastConnect™ 7800 អាចផ្តល់ល្បឿនដ៏មិនធម្មតា 5.8 Gbps ដែលលឿនជាង WiFi 6 by ដល់ទៅ 4.8 ដង ដើម្បីធានាបាននូវការ streaming មានស្ថិរភាព ការបញ្ចប់កិច្ចការដែលមិនចាំបាច់ និងការទាញយកល្បឿនដ៏លឿន។
ផ្ដល់បទពិសោធន៍សំឡេងដ៏ល្អ
ASUS Vivobook S 15 ផ្តល់ជូននូវបទពិសោធន៍ផ្នែកសំឡេងកម្រិតខ្ពស់ សម្រាប់ផលិតភាព ការច្នៃប្រឌិត ឬការកម្សាន្ត ត្បិតមានអេក្រង់ទំហំ 15.6-inch 3K 120 Hz ASUS Lumina OLED បង្ហាញរូបភាពច្បាស់ល្អធម្មជាតិ ទាំងកម្រិត highlights, shadow និង vivid ជាដើម។ ជាអេក្រង់ឈានមុខគេ មានសមាមាត្រអេក្រង់ទៅតួខ្លួន 89% ធំទូលាយ មាន response time 0.2 ms កម្រិតពណ៌ 100% DCI-P3 កម្រិតភាពយន្ត និងត្រូវបានបញ្ជាក់ VESA DisplayHDR™ True Black 600។ វាក៏ផ្តល់នូវកម្រិតពន្លឺពណ៌ខៀវទាប បញ្ជាក់ដោយ TÜV Rheinland សម្រាប់ការថែទាំភ្នែក ដែលវាត្រូវបានការពារដោយប្រព័ន្ធ ASUS OLED Care ផ្តាច់មុខរបស់យើង។ ការបំពេញបន្ថែមទៅលើអេក្រង់នេះ គឺជាប្រព័ន្ធសំឡេងដែលទទួលស្គាល់ដោយ Harman Kardon ដែលមានអនុភាពជាមួយនឹងសំឡេង Dolby Atmos។។ សរុបមក ការបង្ហាញចេញនូវ ASUS Vivobook S 15 ថ្មីនេះ បង្ហាញពីការឈានទៅមុខយ៉ាងសំខាន់ នៅក្នុងកុំព្យូទ័រដែលដំណើរការដោយ AI។ ជាមួយនឹងឧបករណ៍នេះ ក្រុមហ៊ុន ASUS បញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការច្នៃប្រឌិត និងជាមួយវាគ្មិនមកពីក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មដូចជា Microsoft និង Qualcomm Technologies ដោយព្រឹត្តិការណ៍នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនផ្នែកបច្ចេកវិទ្យា។ នៅពេលដែលឧស្សាហកម្មចាប់ផ្តើមដំណើរការ កុំព្យូទ័រក្នុងយុគសម័យថ្មីនេះ ASUS នៅតែបន្តនាំមុខគេ ដោយផ្តល់នូវភាពល្អឥតខ្ចោះ ទាំងទ្រង់ទ្រាយ និងមុខងារ។
ថ្ងៃមកដល់ និងតម្លៃ
ASUS Vivobook S 15 នឹងមកដល់ទីផ្សារ ប្រទេសកម្ពុជា នៅគ្រប់ហាងចែកចាយ ASUS ចាប់ពីថ្ងៃទី15 ខសីហា ឆ្នាំ2024 តទៅ ក្នុងតម្លៃ $1,099។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នក សម្រាប់ព័ត៌មានបន្ថែម៕