បទថ្មី "KONG" របស់តារាចម្រៀងម៉ុងហ្គោលី ថតនៅកម្ពុជា ចេញផ្សាយជាមួយភាពមិនធម្មតា

  • 2024-08-16 02:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“KONG,” គឺជាបទថ្មីរបស់ តារាចម្រៀងវ័យក្មេងពីប្រទេសម៉ុងហ្គោលី YOUNG MO’G & CHOIDOG សហការជាមួយតារារ៉េប OG BOBBY។ ការសហការដ៏អស្ចារ្យនេះបង្ហាញពីការលាយបញ្ចូលនូវវប្បធម៌ ក៏ដូចជា ការបញ្ចេញសិល្បៈផ្ទាល់ខ្លួនក្នុងការ បង្កើតបទចម្រៀងថ្មីមួយ។

ស្នាដៃនេះ ចេញផ្សាយបាន​ជោគជ័យ ​គឺកើតចេញពីការសហការជាមួយ ជេសុន គុង ជីន (Jason Kong Gin) ដែលត្រូវបានផលិតដោយ Seekers Independent Spirits ដែលជាមជ្ឈមណ្ឌលផលិតមជ្ឈិមពិភពលោករបស់កម្ពុជា ដោយគម្រោងនេះបានបញ្ជ្រាបវប្បធម៌នៃប្រទេសម៉ុងហ្គោលី ថៃ និងកម្ពុជា ដើម្បីអបអរទេពកោសល្យច្នៃប្រឌិតរបស់សមាជិកវ័យក្មេងក្នុងតំបន់។

វីដេអូចម្រៀង "KONG" ត្រូវបានដឹកនាំ និងផលិតដោយក្រុមសិល្បករម៉ុងហ្គោលី ដែលមានការចូលរួមពីក្រុមសម្ដែង ថៃ និងកម្ពុជា។ វីដេអូនេះត្រូវបានថតនៅទីក្រុងភ្នំពេញ និងបាងកក ដែលបង្ហាញពីភាពរីកចម្រើន និងភាពសម្បូរហូរហៀរនៃសម្បត្តិវប្បធម៌ នៃទីក្រុងទាំងពីរ។

បទនេះ​ចេញផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ ហើយលោកអ្នកកអាចទស្សនាវីដេអូបទចម្រៀងនៅទីនេះ៖ KONG – Young Mo’G X Choidog X OG Bobby

ចូលរួមជាមួយយើងក្នុងការអបអរសាទរ ​ការសហការដ៏ពិសេសនេះ ដែលជាការច្របាច់បញ្ចូលវប្បធម៌ និងការច្នៃប្រឌិតនៅក្នុងទីផ្សារតន្ត្រីទំនើប!

សម្រាប់ព័ត៌មានលម្អិត, សម្ភាសន៍ និងការសាកសួរ សូមទាក់ទង រសា ណេតៈ +855 16 430 393