សហការរួមគ្នាលើកដំបូង Lady Gaga និង Bruno បានធ្វើឱ្យចម្រៀងមួយបទកំពុងផ្ទុះការចាប់អារម្មណ៍

  • 2024-08-16 07:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ Lady Gaga និង Bruno Mars ទើបទម្លាក់បទថ្មី ដែលអ្នកទាំងពីរទើបតែបានសហការគ្នាក្នុងបទចម្រៀងស្នេហាមួយបទយ៉ាងពីរោះរណ្ដំ។

មិនដល់កន្លះថ្ងៃទេ ចាប់តាំងពីការចេញ MV Die With A Smile ជាផ្លូវការ នៅម៉ោង ១១:00 ព្រឹក ថ្ងៃទី ១៦ ខែសីហា មានអ្នកចូលទស្សនាជាង៦សែននាក់ ហើយអ្នកគាំទ្រកំពុងលើកសរសើថាសំឡេងរបស់តារាប្រុស្សរីទាំងពីរនេះពិតជាស៊ីចង្វាក់គ្នាខ្លាំងមែនទែន។

វីដេអូចម្រៀង Die With A Smile ត្រូវបានរៀបចំយ៉ាងសាមញ្ញ ប៉ុន្តែប្រកបដោយសិល្បៈច្នៃប្រឌិត និងភាពស្រស់ស្អាត រស់រវើកពីសកម្មភាពរបស់តារាចម្រៀងទាំងពីររូបនេះ។ ដោយ Lady Gaga និង Bruno Mars បានសម្តែងបទចម្រៀងនៅលើឆាកជាមួយនឹងហ្គីតា និង Lady លេងព្យាណូ ពាក់សក់បែបមនុស្សនាសម័យបុរាណ បង្កើតបានជារូបភាពដ៏ត្រជាក់ភ្នែក។

Die With A Smile គឺជាបទភ្លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងបទភ្លេងមិនស្មុគស្មាញងាយស្រួលស្ដាប់ ប៉ុន្តែស្ដាប់ហើយគឺពិតជារំជួលចិត្ត។ សំឡេងរបស់ Lady Gaga និង Bruno Mars ពិតជាមានស៊ីចង្វាក់គ្នាចូលគ្នាបានល្អ បើទោះបីជានេះជាលើកដំបូងដែលអ្នកទាំងពីរបានសហការគ្នាក៏ដោយ។

បទចម្រៀងនេះចេញភ្លាមៗទទួលបានប្រតិកម្មវិជ្ជមានជាច្រើនពីសាធារណជននៅលើបណ្ដាញសង្គម។ គ្រប់គ្នាពិលសរសើថានេះគឺជាការសហការដ៏ល្អបំផុតនៅឆ្នាំនេះក្នុងឧស្សាហកម្មតន្ត្រីពិភពលោកហើយជឿរថា បទចម្រៀងនេះគួរតែទទួលបានពានរង្វាន់ Grammy នៅដំណាក់កាលដំបូងក្នុង ប្រភេទ Best Pop Duo/Group Performance

យ៉ាងណាមិញ Lady gaga បានចែករំលែក ថា " Bruno និងខ្ញុំគោរពគ្នាទៅវិញទៅមកខ្លាំងណាស់ ហើយពួកយើងធ្លាប់បាននិយាយអំពីការសហការ"។ ចំណែក Bruno Mars បានបន្ថែមថា "ការធ្វើការជាមួយ Gaga គឺជាកិត្តិយសរបស់ខ្ញុំ។ នាងគឺជានិមិត្តរូបមួយ ហើយនាងបានធ្វើឱ្យបទចម្រៀងនេះអស្ចារ្យណាស់"

ប្រភព៖ Kenh14   អត្ថបទ៖ កេសរ

អត្ថបទថ្មី