ឈ្វេងយល់ពីជំងឺ វិបត្តិចង្វាក់បេះដូង និងការព្យាបាលទំនើបចុងក្រោយ ពីមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth
- 2024-08-23 08:48:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្វេងយល់ពីជំងឺ វិបត្តិចង្វាក់បេះដូង និងការព្យាបាលទំនើបចុងក្រោយ ពីមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth
ចន្លោះមិនឃើញ
នៅពេលនិយាយអំពីជំងឺបេះដូង មនុស្សភាគច្រើនតែគិតដល់អាការៈស្ទះសសៃឈាមបេះដូង ឬគាំងបេះដូងជាដើម ប៉ុន្ដែ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានដឹងអំពីវិបត្តិចង្វាក់បេះដូង ដែលជាប្រភេទជំងឺមួយ លាក់ខ្លួនស្ងាត់ៗនៅក្នុងខ្លួនមនុស្សម្នាក់ៗ ហើយគេពិបាកតាមដានឬសម្គាល់ដឹងបានណាស់ ប្រសិនបើគ្មានការធ្វើតេស្ដតាមរយៈម៉ាស៊ីនបច្ចេកទេសត្រឹមត្រូវ។
តើជំងឺវិបត្តិចង្វាក់បេះដូងជាអ្វី? ហើយគេអាចព្យាបាលវាតាមវិធីសាស្ត្រទំនើបចុងក្រោយអ្វីខ្លះ?
បើតាមលោកវេជ្ជបណ្ឌិត Pipin Kojodjojo ឯកទេសផ្នែកជំងឺបេះដូង នៃមន្ទីរពេទ្យ Mount Elizabeth នៅប្រទេសសិង្ហបុរី បានលើកឡើងថា ការតាមដានសុខភាពចង្វាក់បេះដូង គឺជារឿងចាំបាច់ណាស់ ព្រោះបេះដូង គឺជាផ្នែកដ៏សំខាន់មួយនៃសរីរាង្គកាយផ្សេងទៀតរបស់មនុស្ស។ ជាទូទៅ ចង្វាក់បេះដូងមនុស្សធម្មតាអាចលោតជាមធ្យម ១០ម៉ឺនដងក្នុងមួយថ្ងៃ ឬប្រមាណ ៣ពាន់លានដង នៅពេញមួយជីវិតរបស់មនុស្សម្នាក់ៗ។ ប៉ុន្ដែ ប្រសិនបើចង្វាក់បេះដូងរបស់លោកអ្នក ឧស្សាហ៍លោតលឿនពេក ឬខ្សោយពេក ខុសពីធម្មតា វាគឺជាសញ្ញាមួយបង្ហាញថា លោកអ្នកអាចកំពុងស្ថិតក្នុងស្ថានភាពជំងឺវិបត្តិចង្វាក់បេះដូង ដែលពេលខ្លះអាចបង្កទៅជាអាការៈវិលមុខ សន្លប់បាត់បង់ស្មារតី ពិបាកដកដង្ហើម ឬឈឺទ្រូងជាដើម។
ទោះយ៉ាងណា វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង បានគូសបញ្ជាក់ដែរ ពេលខ្លះ អ្នកជំងឺមួយចំនួន មិនមានអាការៈចង្វាក់បេះដូងលោតញាប់ ឬ ខ្សោយគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្ដែ ពេលធ្វើតេស្ដជាមួយម៉ាស៊ីនទំនើប ទើបអាចរកឃើញ។
លោកវេជ្ជបណ្ឌិត Pipin Kojodjojo បានបន្ថែមថា ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន បានធ្វើឲ្យការព្យាបាលជំងឺវិបត្តិចង្វាក់បេះដូង កាន់តែមានប្រសិទ្ធភាព និងអត្រាជោគជ័យខ្ពស់។ ជាក់ស្ដែង នៅមន្ទីរពេទ្យសង្ហបុរី Mount Elizabeth ការព្យាបាលជំងឺវិបត្តិចង្វាក់បេះដូង ត្រូវបានធ្វើឡើងតាមរយៈវិធីព្យាបាលទំនើបចុងក្រោយពីរយ៉ាងរួមមាន៖
ទី១, ការព្យាបាលតាមវិធីសាស្ត្រ Pulsed-field ablation៖ ជាការប្រើប្រាស់ថាមពលថ្មីមួយសម្រាប់ការព្យាលបាលទៅលើវិបត្តិនៃការកន្ត្រាក់ ឬលោតញាប់នៃចង្វាក់បេះដូង ឬហៅថា Atrial Fibrillation ខណៈអាការៈនេះ តែងកើតមានលើមនុស្សជាច្រើននៅទូទាំងពិភពលោក ពិសេសមនុស្សមានវ័យចំណាស់។ ការព្យាបាលតាមវិធីសាស្ត្រ Pulsed-field ablation គឺមានអត្រាជោគជ័យខ្ពស់ ហើយអ្នកជំងឺមិនរងការឈឺចាប់ និងឆាប់ជាសះស្បើយ ក្នុងរយៈពេលតែប្រហែល មួយម៉ោងប៉ុណ្ណោះក្រោយការព្យាបាល។
ទី២, ការព្យាបាលតាមវិធីសាស្ត្រ Pacemaker ablation៖ ជាការព្យាបាលជំងឺវិបត្តិចង្វាក់បេះដូងដ៏ពេញនិយមមួយ សម្រាប់អ្នកដែលមានចង្វាក់បេះដូងខ្សោយ។ ការព្យាបាលបាលដោយដាក់ថ្មឲ្យបេះដូងនេះ បានធ្វើឡើងអស់រយៈពេល ៧០ឆ្នាំមកហើយ ប៉ុន្ដែ សម្រាប់បច្ចេកវិទ្យាទំនើបចុងក្រោយនេះ គេពុំចាំបាច់ប្រើប្រាស់ខ្សែថ្ម ដើម្បីភ្ជាប់ជាមួយបេះដូងតទៅទៀតនោះទេ ពោលគឺប្រើថ្មបេះដូងឥតខ្សែ។ ការព្យាបាលតាមវិធីសាស្ត្រមួយនេះ ជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយ មិនបន្សល់ទុកស្លាកស្នាម និងអាចដើរបានធម្មតា បន្ទាប់ពីព្យាបាលរួចត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ។
បើតាមលោកវេជ្ជបណ្ឌិត Kojodjojo ការព្យាបាលតាមរយៈវិធីសាស្ត្រទាំងពីរខាងលើនេះ គឺសុទ្ធតែមានអត្រាជោគជ័យខ្ពស់បំផុត និងមិនចាំបាច់ធ្វើការវះកាត់ធំ, មិនឈឺឆាប់រយៈពេលយូរ ហើយបន្ទាប់ពីព្យាបាលរួចសុខភាពបេះដូងរបស់អ្នកជំងឺនឹងជាសះស្បើយដូចមនុស្សធម្មតា ដោយមិនចាំបាច់ត្រូវទទួលទានថ្នាំជាប្រចាំនោះឡើយ។ ចំពោះការព្យាបាលជំងឺវិបត្តិចង្វាក់បេះដូងនេះ មន្ទីរពេទ្យ Mount Elizabeth គឺបានអនុវត្តប្រើប្រាស់វិធីសាស្ត្រ Pulsed-field ablation និង Pacemaker **zablation មុនគេបង្អស់នៅអាស៊ី។ លោកវេជ្ជបណ្ឌិត Kojodjojo បានសង្កត់ធ្ងន់ថា កត្តាដែលជំរុញឲ្យ Mount Elizabeth ឈានមុខគេលើការព្យាបាលជំងឺវិបត្តិចង្វាក់បេះដូង ដោយសារតែនៅមន្ទីរពេទ្យសិង្ហបុរីមួយនេះ មានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្របច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ សម្រាប់ការព្យាបាលយ៉ាងទូលំទូលាយជាសកល រួមជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូងរហូតដល់ ១៥នាក់។ មិនត្រឹមតែប៉ុណ្ណោះ នៅមន្ទីរពេទ្យមួយនេះ ក៏មានការទទួលមើលថែទាំអ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺបានយ៉ាងយកចិត្តទុកដាក់បំផុត។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការណាត់ជួបព្យាបាលជំងឺនៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth លោកអ្នកអាចទំនាក់ទំនងទៅកាន់ការិយាល័យ IHH Healthcare Singapore – Cambodia Office ដោយផ្ទាល់តាមរយៈលេខទូរសព្ទ៖ 098 531 911ឬទំព័រហ្វេសប៊ុក ៖ https://www.facebook.com/IHHHealthcareSingaporeKH