​​​​​​​​​​Mohamed Salah ៖​គ្មាន​អ្នក​ណា​ម្នាក់​និយាយ​ពី​រឿង​ត​កុង​ត្រា​ជាមួយ​ខ្ញុំ​ទេ

  • 2024-09-02 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​អេហ្ស៊ីប និង ហង្ស​ក្រហម Liverpool, Mohamed Salah បាន​​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​​រវាង​ក្រុម​​ខ្លួន និង Manchester United កាល​ពី​យប់មិញ​នេះ​​ថា ​រដូវ​កាល​នេះ​អាច​ជា​រូដូវ​កាល​ចុង​ក្រោយ​របស់​ខ្លួន​ ព្រោះ​មិន​ទាន់​មាន​អ្នក​​ណា​និយាយ​រឿង​កុង​ត្រា​ថ្មី​ទេ​ ខណៈ​ដែល​កុង​ត្រា​ចាស់​នឹង​ផុត​នៅ​រដូវ​​ក្ដៅ​​​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​។ ​

​​Mohamed Salah​ ជួយ​ Liverpool បាន​យ៉ាង​ល្អ​​ក្នុង​ជំនួប​យក​ឈ្នះ​ទៅ​លើ​​បិសាច​ក្រហម Manchester United ៣-០ កាល​ពី​យប់មិញ​នេះ​ដោយ​បោះ​បាល់​ឲ្យ​ Luis Diaz ស៊ុត​បាន​២​លើក និង​ស៊ុត​ខ្លួនឯង​បាន​មួយ​១​គ្រាប់​ផងដែរ​។ រឿង​កុង​ត្រា​ថ្មី​ដ្បិត​ថា​មិន​ទាន់​មាន​​​​​ប៉ុន្តែ Salah ​ចង់​​បញ្ចប់​វា​ដោយ​ភាព​រីករាយ​ និង​លេង​ដោយ​ភាព​រីករាយ​នៅ​​ Liverpool ។

« ខ្ញុំ​សល់​កុង​ត្រា​ដល់​រដូវ​ក្ដៅ​ក្រោយ​។ យូរ​ហើយ​ដែល​ខ្ញុំ​ចូលចិត្ត​គិត​អី​ល្អ​ៗ​ ​ហើយ​និង​​ចូលចិត្ត​​ភាព​ឯករាជ្យ និង​​​សប្បាយ​ៗ​។ ដូច​អ្វី​ដែល​អ្នក​​បាន​ដឹង​ស្រាប់​ហើយ​នេះ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ​ ដូច្នេះ​ខ្ញុំ​ចង់​លេង​ដោយ​រីករាយ​ជាមួយ​វា​។ ខ្ញុំ​មិន​ចង់​គិត​​​អី​ពី​រឿង​កុង​ត្រា​នោះ​ទេ​ ខ្ញុំ​​ដឹង​ត្រឹម​ថា​ខ្ញុំ​រីករាយ និង​សប្បាយ​ចិត្ត​សម្រាប់​អាជីព​បាល់ទាត់​របស់​ខ្ញុំ​។....​យ៉ាង​ណា​​បើ​និយាយ​ពី​រឿង​កុង​ត្រា​នោះ​​​​អ្វី​!​វា​នឹង​កើត​ឡើង ហើយ​យើង​នឹង​​បាន​ឃើញ​វា​នៅ​ពេល​នោះ​»។ ​នេះ​ជា​ការ​លើក​ឡើង​របស់ Salah ។

ខ្សែ​ប្រយុទ្ធ​ដដែល​បាន​បន្ថែមថា​ ​ដើម្បី​ជា​​ការ​ស្មើ​ភាព​គ្នា​ខ្ញុំ​​បំពេញ​កិច្ចការ​​របស់​ខ្ញុំ​ដែល​នៅ​សល់ ​ហើយ​ប្រឹង​លេង​ឲ្យ​អស់​សមត្ថភាព។ អ្វី​ៗ​ទាំង​អស់​មិន​មែន​ស្ថិត​នៅ​លើ​​​ការ​សម្រេច​ចិត្ត​របស់​គេ​ទេ គឺ​ស្ថិត​នៅ​លើ​​ក្លឹប​តែ​ប៉ុណ្ណោះ​។

គេ​ដឹង​ថា កាល​ឆ្នាំ​២០២២​ Salah បាន​​​​បន្ត​កុង​ត្រា​៣​ឆ្នាំ​ជាមួយ Liverpool និង​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​​​ប្រចាំ​ក្លឹប​រហូត​ដល់​​ទៅ ៣៥​០,០០០ ផោន​ក្នុង​មួយ​សប្ដាហ៍​។ ​យ៉ាង​ណា​កាល​ពី​ពេល​ថ្មី​នេះ​ Liverpool ក៏​បាន​បដិសេធ​មិន​លក់​ Salah ក្នុង​តម្លៃ​១៥០​លាន​ផោន​ទៅ​កាន់ Al - Ittihad ដែរ​៕ ​

​​​​​​​​

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី