គម្រោង​ស្ថានីយបូមទឹកថ្មីនេះ នឹងកាត់បន្ថយការលិចលង់​នៅភូមិសាស្រ្តខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ

  • 2024-09-05 02:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២៤នេះ បាន​បញ្ចេញ​ប្លង់គម្រោងសាងសង់ស្ថានីយបូមទឹកថ្មីបន្ថែមរបស់ស្ថានីយបូមទឹកបឹងទំពុន នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គម្រោងនេះ នឹងត្រូវបំពាក់ម៉ូទ័របូមទឹកខ្នាតធំ មានទំហំអង្កត់ផ្ចឹត ១,៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី។

នៅពេលដាក់ឱ្យ​ដំណើរការបូមទឹកនាពេលខាងមុខ ស្ថានីយបឹងទំពុន នឹងមានសមត្ថភាពបូមទឹកសរុប ៤៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌមានជ័យ ចំការមន ទួលគោក សែនសុខ និងពោធិ៍សែនជ័យ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី