សុខ ធី ក្ដោបឱកាសមាសដណ្ដើមបានឡានដែរ ឬទេ ព្រោះមិនងាយមានឡើយសម្រាប់រូបគេ...
- 2024-09-05 05:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី ក្ដោបឱកាសមាសដណ្ដើមបានឡានដែរ ឬទេ ព្រោះមិនងាយមានឡើយសម្រាប់រូបគេ...
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំងមកពីបន្ទាយមានជ័យ សុខ ធី អាចក្ដោបឱកាសដណ្ដើមយកឡាន ១គ្រឿង បានទេ ព្រោះកម្រមានការប្រកួតពិសេសបែបនេះណាស់សម្រាប់រូបគេស្របពេលចូលប្រឡូកក្នុងវិស័យប្រដាល់នៅកម្ពុជាជាយូរឆ្នាំមកហើយដែរ។
នេះចាត់ទុកជាឱកាសមាសហើយសម្រាប់កីឡាករល្អក្បាច់ សុខ ធី ដែលមានឈ្មោះដណ្ដើមឡាន PICK UP ពីក្រុមហ៊ុនឯកជនមួយ ព្រោះតាំងពីចូលប្រឡូកលើវិស័យប្រដាល់នៅកម្ពុជាមករូបគេមិនទាន់បានប្រកួតលក្ខណៈបែបនេះនោះឡើយ។ ចំណែកកីឡាករល្បីឈ្មោះផ្សេងៗមានឱកាសពិសេសនេះជាបន្តបន្ទាប់រួចហើយដែរ។
បេក្ខភាព សុខ ធី មើលទៅរៀងលើគេបន្តិចមែន ប៉ុន្តែក៏មិនអាចមើលស្រាលកីឡាករដទៃទៀតដូចជា សាន់ គុនខ្មែរ ធន់ វណ្ណា ឡុង ជិន និងកីឡាករថ្មីៗៗប៉ុន្មាននាក់ទៀតនោះឡើយ។ សមត្ថភាពបូកនិងសំណាងផងដែរ ប្រសិនបើការចាប់ឆ្នោតជួបសុទ្ធតែអ្នកខ្លាំងទាំងអស់នោះគឺរៀងពិបាកយកឈ្នះដៃគូបន្តិចហើយ។
ប្រសិនបើស៊យមានបែកក្នុងប្រកួតដំបូងៗ ឬរបួសខ្លាំងពេទ្យមិនអនុញ្ញាតឲ្យប្រកួតបន្តក៏មើលមិនឃើញដែរក្នុងការប្រកួតប្រដាល់នេះប្រហែសតែបន្តិចមិនថាកីឡាករជើងចាស់ ជើងថ្មី នោះឡើយអាចនឹងចាញ់ភ្លាម។ មានតែរង់ចាំមើលថាកីឡាករ សុខ ធី អាចដណ្ដើមយកឡាន PICK UP នេះបានទេ។
បញ្ជាក់ដែរថា ការប្រកួតដណ្ដើមឡាន PICK UP ពីក្រុមហ៊ុនឯកជននេះមានកីឡាករគុនខ្មែរ ៨រូបចូលរួម និងបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ថ្ងៃទី៨ ខែកញ្ញា ២០២៤ ចាប់គ្រាប់ប៉េងប៉ុងប្រកួតក្នុងនោះអ្នកលេខ១ ប៉ះ លេខ១ អ្នកលេខ២ ប៉ះ លេខ២ អ្នកលេខ៣ ប៉ះ លេខ៣ អ្នកលេខ៤ ប៉ះ លេខ៤។ បន្ទាប់មកអ្នកឈ្នះលេខ១ ប៉ះ អ្នកឈ្នះលេខ២ អ្នកឈ្នះលេខ៣ ប៉ះ អ្នកឈ្នះលេខ៤។ ដំណាក់កាលទី២ ថ្ងៃទី២៩ ខែកញ្ញា ២០២៤ អ្នកឈ្នះជើងឯកទាំងពីររូបក្នុងវគ្គប្រកួតជម្រុះដំណាក់កាលទី១ ឡើងមកប្រកួតផ្ដាច់ព្រ័ត្រយកឡានតែម្ដងនៅ កោះពេជ្រ រាជធានីភ្នំពេញ។ បេក្ខភាពដណ្ដើមឡានទាំង៨រូបនោះរួមមាន សុខ ធី សាន់ គុនខ្មែរ ធន់ វណ្ណា ឡុង ជិន ពុទ្ធ សំបូរ ហុង សុវណ្ណចាន់សុធី ផន លីហួរ មាស ណាឃីម៕