ព្រលាន​យន្តហោះអន្តរជាតិ​តេជោ នឹងមាន​ពិធីហោះហើរ​សម្រាប់ Flight Inspection

  • 2024-09-06 03:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០៤នេះ បានចុះត្រួតពិនិត្យ​វឌ្ឍនភាព​ការងារត្រៀមរៀបចំ​ចាត់តាំង​អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ ជាបណ្តោះអាសន្នសម្រាប់ការហោះហើរ Flight Inspection។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ នឹងរៀបចំពិធីហោះហើរសម្រាប់ Flight Inspection នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រោងចំណាយ ១៥០០លានដុល្លានេះ បែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គ្រោងនឹងបើកដំណើរការ នៅឆមាសទីមួយ ឆ្នាំ២០២៥ ខាងមុខនេះដែល​អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុង១ឆ្នាំ៕

អត្ថបទថ្មី