វៀតណាម៖ វីដេអូមួយថតជាប់ឡានធ្លាក់ចូលទន្លេ ក្នុងពេលស្ពានបាក់រលំ

  • 2024-09-10 07:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​១នៅភាគខាងជើងវៀតណាម បានបាក់រំលំ បន្ទាប់ពីទទួលរងការវាយប្រហារពីខ្យល់ព្យុះ yagi ដែលបណ្តាលឱ្យមានទឹកជំនន់ខ្លាំង។

តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់អ្នកដំណើរ​បានបង្ហាញ​ពីរថយន្តដឹកទំនិញមួយបានធ្លាក់​ចូលទឹក​ជាមួយនឹង​ស្ពានដែលបាន​បាក់ នៅក្នុងខេត្ត Phu Tho កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២៤។ យានយន្ត​ជាច្រើនគ្រឿងទៀត ក៏បានធ្លាក់ចូល​ក្នុងទឹកទន្លេផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

គួរដឹងថា ព្យុះទីហ្វុងនេះ បានចាប់ផ្តើម​បក់បោចទៅលើប្រទេសវៀតណាម តាំងពីថ្ងៃទី៧ ខែកញ្ញា ដែលគិតមកដល់ពេលនេះ មានមនុស្សស្លាប់​ជាង៦០នាក់ហើយ។ វាជាព្យុះខ្លាំងបំផុត​ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ដែល​បាន​ឆ្លងកាត់​វៀតណាមខាងជើង និងបាន​មនុស្ស ១,៥លាននាក់ គ្មានថាមពលប្រើប្រាស់៕

អត្ថបទ៖ សំភី