Ronaldo ​ទម្លាយ​ការ​ពិត​មួយ​​ពី​ Ten Hag ដែល​​​នាម​ជា​អ្នក​ចាត់​ការ​មិន​គួរ​និយាយ​ឡើយ​

  • 2024-09-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ណាស់​ដៃ​ទៅ​កាន់​​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​លោក Rrik Ten Hag និង​បាន​​និយាយ​ថា​បើ​សិន Manchester United ចង់​ប្រជែង​ពាន​រង្វាន់​ធំ​ៗ​នោះ​ត្រូវ​តែ​រៀបចំ​ក្រុម​ឡើង​វិញ​ទាំង​។

​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​​ហាក់​រង​សម្ពាធ​បន្ទាប់​ពី​រដូវ​កាល​មុន​បញ្ចប់​ត្រឹម​លេខ​៨​ក្នុង​តារាង English Premier League និង​ចាប់​ផ្ដើម​មក​រដូវ​កាល​នេះ​ធ្វើ​មិន​បាន​​ល្អ​ទៀត​​​ ដោយ​៣​ប្រកួត​ចាញ់២​ទៅ​ហើយ​។ Ronaldo ​ក៏​ធ្លាប់​បាន​និយាយ​រួច​ហើយ​មុន​ពេល​គេ​ចាកចេញ​ទៅ​កាន់ អារ៉ាប៊ីសាអ៊ូឌីត ពី​ការ​រៀបចំ​ក្រុម​​ឡើង​វិញ និង​ផ្ដល់​ជា​គំនិត​ទៅ​កាន់​លោក Erik Ten Hag ថា​គួរតែ​ធ្វើ​បែប​ណា​នោះ​។

«គ្រូ​បង្វឹក​​បែរ​ជា​និយាយ​ថា គេ​មិន​អាច​ប្រជែង​ពាន​ EPL និង UCL បាន​ទេ​។ យើង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់ Manchester United យើង​មិន​អាច​និយាយ​ចឹង​បានទេ​ យើង​គួរតែ​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍ និង​ដាស់សតិ​កីឡាករ​ឲ្យ​ប្រឹងប្រែង​​លេង​ប្រជែង​យក​​ពាន​ទាំង​នោះ​ ទោះ​យើង​​​​មាន​សង្ឃឹម​ឈ្នះ​ឬ​​គ្មាន​ឈ្នះ​ក៏​ដោយ​»។ ​នេះ​ជា​សម្ដី​របស់ Ronaldo បាន​លើ​បញ្ជាក់​។

បុរស​វ័យ​៣៩​ឆ្នាំ​បន្ថែម​ទៀត​ថា ជា​ការ​ពិត​​ Ten Hag គួរតែ​និយាយ​ថា​​ ប្រហែលជា​​មិន​អាច​ឈ្នះ​​ពាន​​ទាំង​នោះ​បាន​ ព្រោះ​​កីឡាករ​​ល្អ​មិន​ទាន់​គ្រាប់​គ្រាន់ ឬ​ក៏​គ្មាន​​​ឆន្ទៈ។ យ៉ាង​ណា​សម្រាប់​ Ronaldo យល់​ថា​នៅ​តែ​មិន​អាច​និយាយ​បាន​​គេ​គិត​ឃើញ​ថា អ្វី​​ដែល​គួរ​តែ​និយាយ​គឺ​មាន​តែ​ពាក្យ​ថា «​យើង​នឹង​ប្រឹង​ប្រែង»​បាន​​វា​សក្ដិសម​ក្នុង​​នាម​ជា​គ្រូ​បង្វឹក​ឬ​អ្នក​ដឹក​នាំ​ក្រុម​។

Ronaldo លើក​ឡើង​ទៀត​ថា «​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​សម្រាប់​បិសាច​ក្រហម​គឺ​​ដូច​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​មាន​នៅ​ពេល​នេះ​ចឹង។ គឺ​ជា​ក្លឹប​ខ្លាំង​បំផុត​មួយ​ ខ្ញុំ​គិត​ថា​ពួក​គេ​អាច​​ធ្វើ​បាន​។ បាទ​ខ្ញុំ​ស្រលាញ់​ក្លឹប​នេះ​ណាស់​ ខ្ញុំ​មិន​មែន​ប្រភេទ​​មនុស្ស​ភ្លេច​អតីតកាល​នោះ​ទេ​»។

៦​ឆ្នាំ​ដែល Ronaldo នៅ​ Manchester United គឺ​គេ​ឈ្នះ​ពាន​ EPL ៣​លើក​​ឈ្នះ UCL និង League Cub ចំនួន​២​លើក បន្ថែម​លើស​ពី​នេះ​ក៏​មាន​ឈ្នះ​ FA Cup, Fifa Club World Cup និង Community Shield មុន​ពេល​ផ្ទេរ​ទៅ​កាន់ Real Madrid នៅ​ឆ្នាំ​២០០៩​៕ ​​​​​​​​​​​

ប្រភព៖ BBC   Daro Ly

អត្ថបទថ្មី