Ronaldo ចុច​ឈ្មោះ​កីឡាករ​៤​នាក់​ដែល​នឹង​​​ឈ្នះ​ពាន​ Ballon D'Or ​នា​ថ្ងៃ​អនាគត​

  • 2024-09-12 06:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​បាន​ធ្វើ​ការ​ចុច​ឈ្មោះ​កីឡាករ​៤​រូប​ក្នុង​នោះ​មាន Kylian Mbappe, Erling Haaland, Jude Bellingham និង Lamine Yamal ដែល​នឹង​ឈ្នះ​ពាន Ballon D'Or នា​ថ្ងៃ​អនាគត​​ដូច​ខ្លួន​ និង​ Messi យ៉ាង​ដូច្នេះ​ដែរ​។

គិត​ចាប់​ពី​ឆ្នាំ​២០០៧​មក​ដល់​២០២៣​គេ​តែង​ឃើញ​វត្តមាន​អ្នក​ឈ្នះ​ពាន Ballon D'Or ​​ភាគ​ច្រើន​មាន​តែ Messi និង Ronaldo បើ​គិត​ទៅ​ពួក​គេ​​​ទាំង​ពីរ​នាក់​ឈ្នះ​សរុប​បាន​ចំនួន ១៣​លើក​ឯ​នោះ​ហើយ​ក្នុង​នោះ​មាន​តែ​៣​លើក​ប៉ុណ្ណោះ​ដែល​ពួកគេ​បាន​ខក​ខាន​ក្នុង​កំឡុង​ពេល​នេះ​។

​ប៉ុន្តែ​ពេល​នេះ​ Messi មាន​វ័យ​៣៧​ឆ្នាំ​ និង​កំពុង​​លេង​នៅ MLS លីគ​កំពូល​អាមេរិក​ឯណោះ​ ខណៈ​ដែល Ronaldo ​មាន​វ័យ​៣៩​ឆ្នាំ​​កំពុង​ប្រកប​អាជីព​នៅ​​ អារ៉ាប៊ីសាអ៊ូឌីត។ វា​​សម​ល្មម​ដល់​ពេល​ដែល​​មាន​អ្នក​បន្តវេន​ក្នុង​ការ​គ្រប់គ្រង​ពាន​រង្វាន់​ទាំង​នោះ​ហើយ​។

ដូច​អ្វីដែល​បាន​និយាយ Ronaldo បាន​ធ្វើ​ការ​ចុច​ឈ្មោះ​កីឡាករ​៤​រូប​ដែល​​សក្តិសម​ និង​សង្ឃឹម​ថា នឹង​​​​អាច​ឈ្នះ​ពាន Ballon D'Or ​ហើយ​និង​ជោគជ័យ​ដូច​ខ្លួន​គេ និង​ Messi ​នា​ថ្ងៃ​អនាគត​។

«​ខ្ញុំ​គិត​ថា Mbappe នឹង​ធ្វើ​បាន​ល្អ​គ្រប់​យ៉ាង​​ក្នុង​ការ​ស្នាក់​នៅ Real Madrid ។ ​នៅ​​ទីនោះ​មាន​​រចនាសម្ព័ន្ធ​ក្លឹប​ល្អ​ មាន​គ្រូ​បង្វឹក​ល្អ​​មាន​ប្រធាន​ក្លឹប​ដែល​ល្អ​ (Perez) ​ហើយ​​មើល​ទៅ​អាច​ឲ្យ​គេ​​លេង​បាន​ច្រើន​ឆ្នាំ​នៅ​ទីនោះ​។ ខ្ញុំ​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​​ធំដុំ​ទេ​សម្រាប់ Mbappe ​ក្នុង​ការ​សម្រប​ខ្លួន​ ព្រោះ​តែ​គេ​មាន​ទេពកោសល្យ​ស្រាប់​ហើយ​ខ្ញុំ​គិត​ថា​អ្នក​ដែល​ជោគជ័យ​ឈ្នះ Ballon D'Or នា​ឆ្នាំ​ក្រោយ​នោះ​គឺ​ជា​គេ​។ ក្នុង​នោះ​ក៏​មាន Haaland, Bellingham និង Lamine Yamal ដែរ​សុទ្ធ​តែ​អ្នក​ដែល​មាន​​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់​ និង​មាន​សក្ដានុពល...​»។ នេះ​ជា​ការ​លើក​ឡើង​របស់ Ronaldo ៕ ​​

​​​

ប្រភព៖ Marca   Daro Ly

អត្ថបទថ្មី