នេះជាអ្វីដែល Yoo Ah In នឹងបានញ៉ាំក្នុងថ្ងៃសែននំព្រះខែ អំឡុងពេលជាប់ឃុំឃាំងនៅពន្ធនាគារ

  • 2024-09-17 02:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍ពី Newsis នៅថ្ងៃទី ១៦ ខែកញ្ញា មជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូលនឹងផ្ដល់នូវនំបុ័ង Jam (ដំណាប់ផ្លែឈើ) ស៊ុប ស៊ុតឆ្អិន និងទឹកដោះគោសណ្តែកសៀងសម្រាប់អាហារពេលព្រឹកនៅ ពន្ធនាគារ Chuseok

សម្រាប់អាហារថ្ងៃត្រង់ អ្នកជាប់ពន្ធនាគារនឹងមានស៊ុបគាវដំឡូង មឹកឆា សាឡាត់ពោត និងគីមឈី។ អាហារពេលល្ងាច នឹងរួមមាន សម្លសណ្តែកសៀង(សម្លសៀងកូរ៉េ) អង្ករ gondre ជាមួយទឹកជ្រលក់ សារ៉ាយសមុទ្រ និងគីមឈី។

នៅក្នុងថ្ងៃសែនព្រះខែនៅកូរ៉េ សម្រាប់អ្នកជាប់ឃុំឃាំង ក៏មានឱកាសញ៉ាំអាហារឆ្ងាញ់ៗ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ មុខម្ហូបត្រូវបានផ្លាស់ប្ដូរជានិច្ច។

Yoo Ah In ត្រូវ​បាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ក្រុង​សេអ៊ូល​តាំង​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ចោទ​ប្រកាន់​គ្រឿងញៀន។ លោកត្រូវបានកាត់ទោសពីបទប្រើប្រាស់ថ្នាំ propofol ដល់ទៅ ១៨១ ដងនៅចន្លោះខែកញ្ញា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២៣ និងពីបទទទួលថ្នាំងងុយគេងដោយខុសច្បាប់ក្រោមឈ្មោះអ្នកដ៏ទៃនៅចន្លោះខែឧសភា ឆ្នាំ ២០២១ និងខែសីហា ឆ្នាំ ២០២២។

Yoo Ah In ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានវ៉ុន (១ ៥១៥ ដុល្លារអាមេរិក) សម្រាប់ការចោទប្រកាន់ទាក់ទងនឹងករណីគ្រឿងញៀន៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី