ពេលប្តូរសំបកកង់ម្តងៗ គួរប្តូរចោលទាំងអស់ ឬយ៉ាងណា?

  • 2024-09-20 07:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកធ្លាប់ពិបាកសម្រេចចិត្តនៅពេលប្តូរសំបកកង់រថយន្តម្តងៗទេ ថាតើគួរប្តូរចោលទាំងអស់ ឬប្តូរតែសំបកកង់ណា ដែលខូចសឹករិចរិលខ្លាំង? ការពិតទៅ គឺវាផ្អែកលើកត្តាជាច្រើន ដូចជា អាយុកាលសំបកកង់ទាំង៤ សភាពសំបកកង់នីមួយៗជាក់ស្តែង និងជាពិសេសគឺថវិកាតែម្តង។

ជាគន្លឹះក្នុងការពិចារណាលើការប្តូរសំបកកង់រថយន្តនេះ គឺលោកអ្នកអាចពិនិត្យមើលសំបកកង់ទាំង៤។ ជាទូទៅ បើអាយុ ឬដឺឡេរបស់សំបកកង់ទាំង៤ ដូចគ្នា គឺសំបកកង់ផ្នែកខាងមុខ អាចនឹងមានការខូចសឹករិចរិលខ្លាំងជាងផ្នែកខាងក្រោយ ព្រោះវារងផលប៉ះពាល់ខ្លាំងបណ្តាលមកពីប្រព័ន្ធចង្កូត ពោលគឺកង់ផ្នែកខាងមុខ ត្រូវបត់រេឆ្វេងស្តាំជាប់ជានិច្ចតាមការកាច់ចង្កូត។

ដូច្នេះត្រង់ចំណុចនេះ ប្រសិនបើថវិការបស់លោកអ្នកមានកម្រិត គឺអាចផ្លាស់ប្តូរតែសំបកកង់២ផ្នែកខាងមុខសិន ហើយដោះសំបកកង់ផ្នែកខាងក្រោយដែលនៅមានសភាពល្អ យកមកដាក់ខាងមុខ ឯសំបកកង់ថ្មី យកមកដាក់នៅផ្នែកក្រោយវិញ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានលទ្ធភាព គឺគួរផ្លាស់ប្តូរថ្មីចោលទាំងអស់តែម្តង ដើម្បីធានាបានសុវត្ថិភាពបើកបរកាន់តែខ្ពស់ មិនតែប៉ុណ្ណោះ ប្រសិនបើផ្លាស់ប្តូរថ្មីទាំង៤ លោកអ្នកក៏អាចនឹងទទួលបានការបញ្ចុះតម្លៃ ឬប្រមូសិនផ្សេងៗពីហាងលក់សំបកកង់ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី