Sting និង G-DEVITH ចាប់ដៃគ្នាបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ STING X G-DEVITH ANNIVERSARY PARTY អបអរខួប ៥ ឆ្នាំ ធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង!

  • 2024-09-23 06:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងការរំលេចខ្លួនលើកំប៉ុងភេស្ជះប៉ូវកំលាំងSting ថ្មី។​ Sting និង G-DEVITH ចាប់ដៃគ្នាបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ STING X G-DEVITH ANNIVERSARY PARTY​ អបអរខួប ៥ ឆ្នាំ ធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង!

ហ្វេនៗរបស់តារារ៉េបដ៏ល្បីៗ G-devith និងអតិថិជនដែលនិយមពិសាភេជ្ជៈSting បានសម្រុកចូលកម្មវិធី STING X G-DEVITH ANNIVERSARY PARTY នៅផ្សារទំនើប AEON សែនសុខ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប ៥ឆ្នាំរបស់ G-devith បានក្លាយជាតំណាងភេសជ្ជៈSting នៅកម្ពុជា។

លោក សេង មុន្នី ដែលអះអាងថាខ្លួនជាហ្វេនផ្កាប់មុខរបស់ G-devith បានធ្វើដំណើរជាមួយមិត្ដភក្ដិ ៤នាក់ផ្សេងទៀតមកដល់ផ្សារទំនើបដែលជាទីតាំងប្រារព្ធកម្មវិធីតាំងពីម៉ោង ២រសៀល ប៉ុន្ដែគ្នាលោកនៅតែចាប់បានជួរឈរក្រោយគេ ដោយសារតែមានមនុស្សច្រើនពេកត្រៀមចូលទស្សនា និងអបអរសាទរIdol។ លោកថា ទោះបីជាឈរចាំយូរប៉ុណ្ណាក៏លោកនៅតែរង់ចាំ ដោយមានភេសជ្ជៈSting នៅក្នុងដៃផឹកបណ្ដើរៗផងនោះ។

ចំណែកកញ្ញា ជួន រចនា និងមិត្ដភក្ដិ ២នាក់ទៀតដែលសុទ្ធតែមានភេជ្ជៈSting នៅក្នុងដៃនៅអំឡុងពេលឈររង់ចាំ បានបង្ហាញអារម្មណ៍សប្បាយរីករាយថា Idol របស់ខ្លួន គឺG-devith បានតំណាងឲ្យរសជាតិSting គ្រប់ដំណក់។ ដូច្នេះបើទោះបីជាមិនទាន់បានជួបIdol ភ្លាមៗដោយផ្ទាល់ ប៉ុន្ដែពេលបានក្រេបរសជាតិSting ហាក់បានជួប G-devith ដោយផ្ទាល់បាត់ទៅហើយ ជាពិសេសពេលបានឃើញរូប G-devith នៅលើកំប៉ុងថ្មីបែននេះទៀត កាន់តែរំភើប។

នាយកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុន Cambrew LTD លោក Akira Nopakunkajorn មានប្រសាសន៍ថា ពិធីជប់លៀងនេះត្រូវបានធ្វើឡើងយ៉ាងពិសេសម្រាប់តារាចម្រៀងរ៉េប G-devith ជាមួយហ្វេនៗ ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងខួប៥ឆ្នាំដែលកំពូលតារាចម្រៀងរូបនេះបានរួមដំណើរជាមួយភេជ្ជៈយ៉ាងជោគជ័យ និងស្នាមញញឹម។

លោកនាយកបញ្ជាក់ថា Sting បានតំណាងឲ្យអត្ដសញ្ញាណដ៏ស្វាហាប់ និងល្បីល្បាញរបស់ G-devith ទៅកាន់មនុស្សគ្រប់គ្នា។ ក្រុមហ៊ុនមានគម្រោងច្រើនទៀតជាមួយ G-devith ក្នុងការលើកកម្ពស់វិស័យរ៉េបនៅកម្ពុជា ទន្ទឹមនឹងក្រុមហ៊ុនក៏បង្កើតរចនាបទដ៏ទាក់ទាញនៅលើសំបកកំប៉ុងSting ដោយមានរូបលោកនៅលើនោះតែម្ដង ដើម្បីឲ្យអ្នកស្រឡាញ់ ចូលចិត្ដG-devith បាននៅកាន់តែជិតជាមួយIdol គ្រប់ពេលពួកគេផឹកភេជ្ជៈSting។

ពិធីការិនី យ៉ែម ស្រីពេជ្រ ដែលដឹកនាំការប្រគំន្ដ្រីជប់លៀងកាលពីយប់មិញនោះ ក៏សប្បាយមិនស្ទើរដែរជាមួយអ្នកគាំទ្រ ដោយអ្នកចូលរួមអបអរសាទរសុទ្ធតែប្រាប់ដូចៗគ្នាថា “រសជាតិភេសជ្ជៈគ្រប់ដំណក់ សុទ្ធតែឆ្ងាញ់ ពេលពិសារទៅធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ កម្លាំងស្វាហាប់”៕

អត្ថបទ៖ Chin Sopheak

អត្ថបទថ្មី