ផលិតករ​ជើងចាស់ ពាន់ ភួងបុប្ផា បញ្ចេញស្នាដៃភាពយន្ដរសជាតិថ្មី ប្លែក​នៅ​គ្រប់រោងភាពយន្ដ

  • 2024-09-25 13:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កវីនិពន្ធ និងជាអ្នកដឹកនាំភាពយន្តជើងចាស់ ពាន់ ភួងបុប្ផា ដែល​ប្រឡូក​ក្នុង​វិស័យ​នេះចំនួន ៣៦ឆ្នាំ មានរឿងជាច្រើនប្រភេទដែលអ្នកស្រីបានផលិត មានគ្រប់រសជាតិ អាក្រក់ ល្អ ទឹកភ្នែកបែកបាក់ ជួបជុំ កម្សត់ សប្បាយ។ អាចនិយាយបានថាទស្សនិកជននឹងទទួលបានភាពសប្បាយ រីករាយ រំភើប កម្សត់ ស្រក់ទឹកភ្នែក ទៅតាមសាច់រឿងដែលអ្នកស្រីបាននិពន្ធ។

ក្នុងឆ្នាំ ២០២៤ នេះអ្នកស្រីបានផលិតភាពយន្តខ្នាតធំបែបថ្មីមួយទៀត ដែលពាំនាំរសជាតិថ្មី ប្លែកមិនធ្លាប់មាន ហើយក៏ជាខ្សែភាពយន្តបែបបុរាណទីមួយរបស់អ្នកស្រីគឺ រឿង "ទេពធីតាក្នុងសុបិន" ។ រឿងបុរាណមួយនេះសាមញ្ញ គឺជារបៀបខ្មែរសុទ្ធសាធទាំងការរស់នៅ ទាំងឥរិយាបថ ភូមិស្រុក រហូតមកដល់សម្លៀកបំពាក់ គ្រឿងអលង្ការ នៅសម័យនោះ។

ក្នុងសាច់រឿងនេះគឺបង្ហាញពីបុរសភាគច្រើនចូលចិត្តតែនារីដែលមានរូប សម្រស់ស្រស់ស្អាត អ៊ីចឹងទូទៅច្រើនតែស្រមើលស្រមៃទៅរកទេពធីតានៅក្នុងអារម្មណ៍ធ្វើឲ្យ គាត់ភ្លេចអំពីស្រីម្នាក់ ដែលកំពុងតែដេកនៅក្បែរគាត់។ ក្នុងរឿងនេះក៏មានបង្កប់អប់រំសង្គម ឲ្យស្រី្ត កូនស្រី រៀនសូត្រឲ្យមានវិជ្ជាខ្ពង់ខ្ពស់ មានការគិត មានគតិនៅក្នុង ការដោះស្រាយបញ្ហា។ អ្វីកាន់តែពិសេស ក៏មានចម្រៀងបែបខ្មែរយើងជាច្រើន ដែលអ្នកស្រីលើកមកបញ្ចូលក្នុងសាច់រឿង ដើម្បីរក្សាអត្តសញ្ញាណជាតិខ្មែរយើង។

ខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា ដូចជារោងកុន Legend Cine-ma, Major Cineplex, Prime Cineplex, ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃ ២៦ កញ្ញា ២០២៤ នេះ។ ខ្សែភាពយន្ដ​នេះ នឹងធ្វើការចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា ដូចជារោងកុន Legend Cinema, Major Cineplex, Prime Cineplex, ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃ ២៦ កញ្ញា ២០២៤៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម