ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជ្រេីសយកទឹកដីសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយ ក្នុងចំណោមទិសដៅទេសចរណ៍ជាច្រេីនផ្សេងទៀតក្នុងយុទ្ធនាការ "Beyond the Cabin" រដូវកាលទី២
- 2024-09-28 02:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជ្រេីសយកទឹកដីសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយ ក្នុងចំណោមទិសដៅទេសចរណ៍ជាច្រេីនផ្សេងទៀតក្នុងយុទ្ធនាការ "Beyond the Cabin" រដូវកាលទី២
ចន្លោះមិនឃើញ
ខេត្តសៀមរាប ជាគោលដៅដ៏លេចធ្លោមួយនៅក្នុងរដូវកាលទីពីរនៃយុទ្ធនាការ 'Beyond the Cabin' ដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានផ្តួចផ្តើមគំនិតនេះក្នុងគោលបំណងតាំងបង្ហាញទីតាំងដ៏អស្ចារ្យមួយនៅក្នុងពិភពលោកបានផ្តល់អោយអ្នកធ្វើដំណើស្វែងយល់អំពីវប្បធម៌និងទស្សនាកំសាន្តទេសភាពដ៏ស្រស់ត្រកាលព្រមជាមួយគ្នាផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ និងឈានមុខគេមួយ លើពិភពលោក ផ្នែកសេវាកម្មនិងបដិសណ្ឋារកិច្ច មានមោទកភាពដោយប្រកាសជ្រើសយកខេត្តសៀមរាបនៅក្នុងប្រទេសកម្ពុជា ជាទីតាំងសម្រាប់យុទ្ធនាការ “Beyond the Cabin” រដូវកាលទី២ ភាគទី៦ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបានបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន។
រាល់យុទ្ធនាការ "Beyond the Cabin" ទាំងអស់ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីតែងតែផ្ដោតទៅលើការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ហើយថែមទាំងផ្តិតយកទិដ្ឋភាពនានានៃគោលដៅទេសចរណ៍ដ៏ទាក់ទាញទាំងនោះយកមកធ្វើការចែករំលែកលើបណ្តាញសង្គមដ៏ទូលំទូលាយរបស់ខ្លួនថែមទៀតផង។
យុទ្ធនាការក្នុងរដូវកាលទី២នេះដែរ បានផ្តល់ជូនចំណេះដឹង ក៏ដូចជាបទពិសោធន៍ជាច្រេីនទៅដល់ ពហុនិករឆ្នើមនិមួយៗ ដែលជាអ្នកចូលចិត្តរុករកទីកន្លែងកម្សាន្តថ្មីៗ និងតំបន់ទេសចរណ៍ធម្មជាតិលាក់ខ្លួនផ្សេងៗ។ អ្វីដែលសំខាន់ រាល់ពេលទៅដល់ ពួកគេតែងថតយកទិដ្ឋភាពដែលពួកគេបានឃើញ ហើយធ្វើការចែករំលែករូបភាពនិងទិដ្ឋភាពអំពីទីកន្លែងទាំងនោះទៅអោយពិភពលោកបានឃេីញផងដែរ។
ជាការពិតណាស់ ខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជាច្រកទ្វារឆ្ពោះទៅកាន់ទីក្រុងនាពេលអតីតកាលដ៏ចំណាស់មួយ ដែលមានប្រាសាទអង្គរវត្តបានជាប់ជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូទៀតផង។ បច្ចុប្បន្ននេះ ខេត្តសៀមរាប មិនត្រឹមតែជានិមិត្តរូបរបស់ជាតិសាសន៍ខ្មែរប៉ុណ្ណោះទេ តែវាក៏បាននាំ ប្រទេសកម្ពុជាឱ្យទទួលបានរហស្សនាមជាព្រះរាជាណាចក្រអច្ឆរិយដោយសារតែភាពល្បីល្បាញខាងផ្នែក ប្រវត្តិសាស្ត្រ។
ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍លើសពីការំពឹងទុក ដោយសារប្រទេសនេះតែងតែបង្ហាញអោយឃើញនូវវប្បធម៌ដ៏សម្បូរបែប សិល្បៈដ៏រស់រវើក ការសម្តែងរបាំបុរាណ ជាពិសេសរបាំអប្សារា របាំប្រពៃណីនានាជាច្រើន ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
គួរកត់សម្គាល់ដែលថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានបង្ហើបពី គម្រោងថ្មីរបស់ខ្លួន ដោយនឹងដាក់ដំណើរការនូវសេវាកម្មជើងហោះហើរប្រចាំថ្ងៃបន្ថែមទៀតដែរ ហើយសេវាកម្មថ្មីនេះ នឹងចាប់ផ្ដើមដំណើការហោះហើរពី ខេត្តសៀមរាបទៅកាន់ទីក្រុងសិង្ហបុរី ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះតទៅ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines កំពុងដំណើរការជើងហោះហើរចំនួន ២ ជារៀងរាល់ថ្ងៃ ពីខេត្តសៀមរាបទៅកាន់ប្រទេសសិង្ហបុរី ក្នុងគោលបំណងបម្រេីតម្រូវការអតិថិជនរបស់ខ្លួន។ លេីសពីនេះទៅទៀតភ្ញៀវទេសចរដែលបានមកដល់ទឹកដីនេះក៏អាចស្វែងយល់ពីវប្បធម៌ និងអរិយធម៌ដែលមាបានចារលើគ្រប់សំណង់ប្រាសាទបុរាណបេតិកភណ្ឌផ្សេងៗអំឡុងពេលដំណើរទស្សនាកិច្ចរបស់ពួកគេផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីការកក់ជើងហោះហើររវាងទីក្រុងសិង្ហបុរី និងខេត្តសៀមរាប សូមចូលទៅកាន់គេហទំព័រផ្លូវការតាមរយ: www.singaporeair.com។ ដើម្បីទស្សនាយុទ្ធានាការ "Beyond the Cabin" រដូវកាលទី២ ដែលបង្ហាញអំពីខេត្តសៀមរាប ចុចទីនេះ និងទស្សនាកម្សាន្តទិសដៅទេសចរណ៍ដ៏ពេញនិយមផ្សេងៗទៀតលើគេហទំព័រ សូមចុចទីនេះ៕