សហព័ន្ធ​ប៊ីយ៉ា​កម្ពុជា៖​ បើ​ទោះ​ជា​ការ​ប្រកួត​វាស់ស្ទង់​សមត្ថភាព​យ៉ាងណា​ក្ដី​ ប៉ុន្តែ​កីឡាករ​កម្ពុជា​នឹង​ប្រឹង​យក​ជ័យជម្នះ​ជូន​ជាតិ​

  • 2024-09-30 04:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ីយ៉ា​កម្ពុជា​ បញ្ជូន​កីឡាករ​ឆ្នើម​២រូប​ទៅ​ចូលរួម​ការ​ប្រកួត​កម្មវិធី Singapore Open ( Pre-SeaGames 2025)​ នៅ​ប្រទេស​សិង្ហបុរី​ ខណៈ​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​កម្ពុជា​បាន​រយៈពេល​វែង​ និង​ប្ដេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ប្រជែង​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ។​

ទិដ្ឋភាពពេលចេញទៅប្រកួត

លោក​ ម៉ារ៉ា សុជាតិ​ ប្រធាន​ប្រតិភូ​ដឹកនាំ​កីឡាករ​ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​ប៊ីយ៉ា​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ក៏​ដ៏​ដូច​ជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ​គឺ​ម្ចាស់​ផ្ទះ​សិង្ហបុរី​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រកួត​ Singapore Open ( Pre-SeaGames 2025)​ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​មុន​ស៊ីហ្គេម​ ឆ្នាំ​២០២៥​ នឹង​មក​ដល់។​

ទិដ្ឋភាពពេលចេញទៅប្រកួត

ការ​ប្រកួត​នេះ​ម្ចាស់​ផ្ទះ​សិង្ហបុរី​អញ្ជើញ​តែ​កីឡាករ​ជម្រើស​ជាតិ​តំណាង​ប្រទេស​និមួយៗ​ប៉ុណ្ណោះ​ ដោយ​ក្នុង​នោះ​មួយ​ប្រទេស​អាច​បញ្ជូន​បាន​២រូប។​ ចំពោះ​កម្ពុជា​គឺ​បញ្ជូន​កីឡាករ​ឆ្នើម​គឺ​កីឡាករ​ នាង តុលា និង​កីឡាករ កែវ រ៉ាវី។​ បើ​ទោះ​ជា​ការ​ប្រកួត​វាស់​ស្ទង់​សមត្ថភាព​មែន​ ប៉ុន្តែ​ខាង​កម្មវិធី​នឹង​មាន​ប្រកាស​កីឡាករ​ជាប់​ចំណាត់​ថ្នាក់​រួម​ទាំង​ផ្ដល់​ប្រាក់​រង្វាន់​ទៀត​ផង។​ យ៉ាងណា​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចហើយ​ពិសេស​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ប្រទេស​កម្ពុជា។​

ទិដ្ឋភាពកម្ពុជាប្រកួតសមជាមួយម្ចាស់ផ្ទះ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ Singapore Open ( Pre-SeaGames 2025)​ នេះ​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី២​ ខែ​តុលា​ ឆ្នាំ​២០២៤​ តទៅ​នៅ​ប្រទេស​សិង្ហបុរី។​ ប្រទេស​ចូលរួម​ កម្ពុជា ថៃ ម៉ាឡេស៊ី សឹង្ហបុរី (ម្ចាស់ផ្ទះ)​ និង​ឥណ្ឌា(ម្ចាស់​ផ្ទះ​អញ្ជើញ​ប្រទេស​ខ្លាំង​មក​បន្ថែម)​ សរុប ៣២នាក់ ប្រកួត​ចែក​ពូល។​ សហព័ន្ធ​បាន​បញ្ជូន​ ប្រតិភូ​ លោក​ ម៉ារ៉ា​ សុជាតិ លោកស្រី​ អេង​ អ៉ីតា កីឡាករ​ នាង តុលា និង​កីឡាករ កែវ រ៉ាវី៕​

ទិដ្ឋភាពកម្ពុជាប្រកួតសមជាមួយម្ចាស់ផ្ទះ

អត្ថបទ៖ នួន ស៊ីណា​