ឡុង ជិន ៖ ខ្ញុំ​យំ​ព្រោះ​តែ​ខ្ញុំអាណិត​លោក​គ្រូ​ដែលគាត់​លះបង់​ច្រើនណាស់​ដើម្បី​ខ្ញុំ​តែ​ខ្ញុំ​ធ្វើ​ជូន​គាត់​មិនបាន​

  • 2024-09-30 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡុង ជិន ​​បាន​អង្គុយ​យំ​ភ្លាម​ៗ​ក្រោយ​ពេល​ចៅក្រម​ប្រកាស​លទ្ធផល​ឲ្យ​ខ្លួន​ចាញ់ ឈុត សេរីវ៉ាន់ថង ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​របស់​ស្ថានីយ​ទូរទស្សន៍ PNN កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​​កញ្ញា ​ឆ្នាំ​២០២៤​​ម្សិលមិញ​នេះ​។

​ក្រោយ​ការ​យំ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​​៦០​គីឡូក្រាម​ខាង​លើ​បាន​ផ្ដល់​បទ​សម្ភាសន៍​​ឲ្យ​ដឹង​ថា «​បាទ​​​បង​ខ្ញុំ​យំ​ព្រោះ​អី​ខ្ញុំ​អាណិត​គ្រូ​ខ្ញុំ​ ហើយ​ខ្ញុំ​សន្យា​ជាមួយ​គាត់​ថា ខ្ញុំ​នឹង​យក​ខ្សែក្រវាត់​នោះ​ជូន​គាត់​ឲ្យ​បាន​ តែ​ខ្ញុំ​ធ្វើ​មិន​បាន​ខ្ញុំ​ពិត​ជា​​ស្ដាយ​ឱកាស​នេះ​ណាស់​។ លោក​គ្រូ​របស់​ខ្ញុំ​គាត់​បាន​លះបង់​ច្រើន​ណាស់​សម្រាប់​ខ្ញុំ​។ តាំង​ពី​ខ្ញុំ​គិត​ខុស​ស្ទើរ​តែ​​បោះបង់​អាជីព​នេះ​ចោល ហើយ​ពេល​មក​វិញ​គាត់​ជួយ​បង់​ផ្ទះ​ជួយ​ជា​លុយ​កាក់​រាល់​ពេល​​​ខ្ញុំ​ខ្វះខាត​​ ហើយ​ឲ្យ​តែ​ខ្ញុំ​ត្រូវ​ការ​អី​គាត់​ជួយ​​​ខ្ញុំ​រហូត​​ តែ​ខ្ញុំ​​ធ្វើ​មិន​បាន»។

មុន​ពេល​ប្រកួត​ ឡុង ជិន បាន​សន្យា​ថា​នឹង​ប្រឹងប្រែង​យក​ខ្សែក្រវាត់​នោះ​ឲ្យ​បាន​ជូន​ក្លឹប​ ដើម្បី​តបស្នង​​លក​គ្រូ​ ប៉ុន្តែ​​អ្វី​ៗ​បាន​ត្រឹម​ខក​ចិត្ត​ក្រោយ​ពី​ ឈុត សេរីវ៉ាន់ថង ​បញ្ចេញ​សមត្ថភាព​ល្អ​របស់​គេ​ក្នុង​កា​រប្រកួត​។ សិស្ស​របស់​ក្លឹប​ខ្លារខិន​ខាង​លើ​ក៏​ដឹង​​ដែរ​ថា ក្នុង​នាម​​ខ្លួន​ជា​អ្នក​ចូល​មក​ដណ្ដើម​ខ្សែក្រវាត់​មិន​ងាយ​ នឹង​ឈ្នះ​ម្ចាស់​ខ្សែក្រវាត់​ទេ បើ​សិន​វ៉ៃ​មិន​ដាច់ ណា​មួយ​ការ​ប្រកួត​នេះ​មើល​ទៅ​ក៏​ប្រដំប្រសង​ទៀត​​ ហេតុ​ដូច្នេះ​លទ្ធផល​នេះ​គឺ​មិន​អាក្រក់​មើល​ទេ​សមរម្យ​ហើយ​។

គួរ​បញ្ជាក់​ថា ឡុង ជិន និង​ ឈុត សេរីវ៉ាន់​ថង ធ្លាប់​ប៉ះ​គ្នា​ចំនួន ៣​លើក​រួច​ហើយ​ ហើយ​លើក​នេះ​​គឺ​ជា​លើក​ទី​៤ ដែល​ក្នុង​នោះ ឡុង ជិន ឈ្នះ​តែ​ម្ដង​ប៉ុណ្ណោះ​។ យ៉ាង​ណា​ការ​ប្រកួត​លើក​ទី​៤​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា ​សិស្ស​លោក​ Ricky ខាង​លើ​នៅ​តែ​ល្អ​មាន​ភាព​ធន់​ស្វិត​​​បើ​ទោះ​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​ក្ដី​ ខណៈ​ដែល វ៉ាន់ថ​ង​ ​កំពុង​ពេញ​ល្អ​វ៉ៃ​​ឆ្លាត​ពោរពេញ​ដោយ​សមត្ថភាព៕ ​​

Daro Ly